មហាសេដ្ឋី​ចិន​ចំណាយ​ជិត ៨លាន​ដុល្លារ​ ជួល​តារា​សិច​​ធ្វើ​​ជំនួយ​ការ​ផ្ដាច់​មុខ

  • 2015-05-16 17:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ចិន​លាក់​មុខ​ម្នាក់ បាន​ចំណាយ​ប្រាក់ ៥លាន​ផោន ស្មើ​នឹង ៧,៨លាន​ដុល្លារ​អាមេរិក ដើម្បី​ជួល​តារា​សិច​ម្នាក់​មក​ធ្វើ​ជា​ជំនួយ​ការ​របស់​ខ្លួន។

 

 

សារព័ត៌មាន​អង់គ្លេស Dailymail បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ថា តារា​សម្ដែង​រឿង​ក្ដៅ​សាច់ Rola Misaki ដែល​ជា​កូន​កាត់​ជប៉ុន – រុស្ស៊ី បាន​ចូល​រួម​កម្មវិធី​មួយ​នៅ​ទីក្រុង​ប៉េកាំង ​ជាមួយ​បុរស​អាថ៌កំបាំង​​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​ល្បី​មួយ​រូប។ ប្រភព​អះអាង​ថា មហាសេដ្ឋី​រូប​នោះ​មាន​រហស្សនាម​ថា "បង​ធំ" និង​ជា​បុគ្គល​មួយ​រូប ​ដែល​​ចូល​ចិត្ត​ចំណាយ​ប្រាក់​ច្រើន​ក្នុង​វិស័យ​កម្សាន្ត។

 

ជាមួយ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ មហាសេដ្ឋី​រូប​នេះ បាន​ឲ្យ Misaki ចុះ​កុងត្រា​សម្ដែង​រឿង និង​ធ្វើ​ជា​ជំនួយការ​ផ្ទាល់​ខ្លួន​របស់​លោក​រយៈ​ពេល ១៥ឆ្នាំ។ ប៉ុន្តែ​នៅ​ពេល​ចូលរួម​កម្មវិធី​គេ​ឃើញ​អ្នក​ទាំង​ពីរ​ បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​លើស​ពី​ធម្មតា ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា ក្នុង​កិច្ចសន្យ​នោះ​ ក៏​មាន​បញ្ចូល​សម្ពន្ធភាព​ផ្លូវ​ភេទ​ផង​ដែរ។

 

កើត​នៅ​ឆ្នាំ​១៩៩២ Misaki ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ តាម​រយៈ​ការ​បង្ហាញ​រូបភាព​និង​វីដេអូ​សិចស៊ី​លើ​បណ្ដាញ Youtube ហើយ​ក៏​បាន​ចូល​សម្ដែង​នៅ​ផលិតកម្ម Prestige នៅ​ឆ្នាំ២០១២។ នាង​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ចិន Weibo ដល់​ទៅ ៤,៨លាន​នាក់ ៕

 

 

 
 
 

ចុចអាន៖អ្នក​ម្ដាយ​អស្ចារ្យ ចិញ្ចឹម​កូន​​ភ្លោះ​កើត​ជំងឺ​ធាត់ និង​វិកលចរិត ​ម្នាក់​ឯង​២០​ឆ្នាំ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail
អត្ថបទពេញនិយម
អត្ថបទថ្មី