បច្ចេកវិទ្យា​ទំនើប គ្រាន់​តែ​ស្កេន​ម្រាម​ដៃ​អាច​ដឹង​ថា​ញៀន​ថ្នាំ

  • 2015-05-16 22:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ បាន​អភិវឌ្ឍ​ឈាន​មួយ​កម្រិត​ទៀត ក្នុង​ការ​ធ្វើតេស្ត​វិភាគ​រក​សារធាតុ​ញៀន ដោយ​គ្រាន់​តែ​ស្កេន​ម្រាម​ដៃ​ប៉ុណ្ណោះ។ បច្ចេកវិទ្យា​នេះ បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Surrey ចក្រភព​អង់គ្លេស។

 

 

​បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង​នេះ នឹង​អនុញ្ញាត​​ឲ្យ​គេ​រក​ឃើញ​សារជាតិ​ញៀន​ទាំង​ឡាយ បាន​ងាយ​ស្រួល​ជាង​មុន។ មាន​វិធីសាស្ត្រ​វិភាគ​​រក​សារធាតុ​ញៀន​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​អភិវឌ្ឍ​ឡើង​ពី​មុន​មក ប៉ុន្តែ​វិធី​ថ្មី​មួយ​នេះ​មាន​អ្នក​សាទរ​ច្រើន ដោយសារ​ភាព​ត្រឹម​ត្រូវ​ជាក់​លាក់។ ​ ​ វេជ្ជបណ្ឌិត Melanie Bailey មក​ពី​សាកលវិទ្យាល័យ Surrey និយាយ​ថា "ដាក់​ស្កេន​ម្រាម​ដៃ ចំណាយ​ពេល​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ... ប៉ុន្តែ​បើ​ធ្វើតេស្ត​ឈាម​វិញ ត្រូវ​ចំណាយ​ពេល​ច្រើន​នាទី... ត្រូវ​ចំណាយ​ពេល​បង្រៀន​បុគ្គលិក ហើយ​វា​មិន​ល្អ​ទេ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន"។ ​​វេជ្ជបណ្ឌិត​រូប​នេះ បាន​បន្ត​ទៀត​ថា ប្រសិន​បើ​មាន​ស្នាម​ម្រាម​ដៃ វា​មិន​ត្រឹម​តែ​អាច​ធ្វើតេស្ត​សារធាតុ​ញៀន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​កំណត់​អត្តសញ្ញាណ​ទៀត​ផង។

 

​​​​ការ​ស្រាវជ្រាវ​នេះ បាន​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​វិភាគ Analyst Magazine ដោយ​ពន្យល់​ត្រួស​ៗ​ពី​ដំណើរការ​នៃ​ការ​ធ្វើតេស្ត។ នា​ពេល​អនាគត បច្ចេកវិទ្យា​មួយ​នេះ នឹង​ត្រូវ​អភិវឌ្ឍន៍​ជា​ឧបករណ៍​ធ្វើតេស្ត​សារធាតុ​ញៀន​ចល័ត ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​តុលាការ ពន្ធនាគារ មន្ទីរពេទ្យ និង​ស្ថានីយ​ប៉ូលិស​ជាដើម៕ ​​​​​

 

 

ដំណើរការធ្វើតេស្ត៖

 

 

ចុចអាន៖ យន្តហោះ Drone ចាប់​យក​រូបភាព​ស្វ័យប្រវត្តិ​​ដំបូង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ news.sky