Pacquiao ចាញ់​មែន​ពិត តែ​អ្នក​គាំ​ទ្រ​នៅ​ហ្វីលីពីន​ចាត់​ទុក​ជា​វីរបុរស

  • 2015-05-16 23:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao បាន​រង​បរាជ័យ​​ក្រោម​ដៃ​កីឡាករ Floyd Mayweather ក្នុង​ប្រកួត​លើ​ទឹក​អាមេរិក​ក្ដី ក៏​ប្រជាជន​បាន​ចាត់​ទុក​រូប​លោក​​ជា​វីរបុរស និង​នាំ​គ្នា​ទៅ​ទទួល​យ៉ាង​ច្រើន​កុះ​ករ​ពេល​ធ្វើ​មាតុភូមិ​ដល់​ទឹក​ដី​កំណើត​វិញ​នៅ​ក្រុង General Santos កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

 

 

​កីឡាករ​ចិត្ត​សប្បុរស PacMan ទើប​ធ្វើ​ដំណើរ​ដល់​ទឹក​ដី​កំណើត​វិញ កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលមិញ បន្ទាប់​ពី​​ចាញ់​កីឡាករ Floyd Mayweather នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​ឧសភា​កន្លង​ទៅ។ លទ្ធផល​បរាជ័យ​របស់​កំពូល​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេច​របស់​ចៅក្រម។

 

ទោះ​យ៉ាង​ណា កម្លាំង​ចិត្ត​គាំទ្រ Pacquiao នៅ​ក្នុង​ប្រទេស​ហ្វីលីពីន មិន​បាន​បាត់​បង់​ទេ ព្រម​ទាំង​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយសារ​មើល​ឃើញ​ពី​ទឹក​ចិត្ត​សប្បុរស។ ជាក់​ស្ដែង ​Pacquiao បាន​បរិច្ចាគ​ទឹក​ប្រាក់​ពាក់​កណ្ដាល​ដែល​បាន​មក​ពី​ការ​ប្រកួត ស្មើ​នឹង ​៦០​លាន​ដុល្លារ​ដល់​អង្គការ​មនុស្ស​ធម៌​ជួយ​ប្រជាជន​រង​គ្រោះ។

 

 

​បង្ហាញ​វត្តមាន​ទៅ​ទទួល កីឡាករ Pacquiao រួម​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ និង​ប្រជាជន​យ៉ាង​ច្រើន​កុះករ។ ក្រៅ​ពី​នេះ នៅ​មាន​ពិធី​ដង្ហែ​តាម​ដង​ផ្លូវ ក្រោម​ការ​អបអរ​សាទរ​ពី​មនុស្ស​គ្រប់​វ័យ មាន​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់៕

 

ទស្សនា​ទិដ្ឋភាព​ស្វាគមន៍​កីឡាករ Pacquiao ពេល​ធ្វើ​មាតុភូមិ​និវត្តន៍៖ ​​

 

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ Pacquiao បរិច្ចាគ​៦០​លាន​ដុល្លារ​ដល់​អង្គការ​មនុស្ស​ធម៌ជួយ​ប្រជាជន​រង​គ្រោះ

 

ដោយ៖ គង់ វិសាល ប្រភព៖ gettyimages

អត្ថបទពេញនិយម