Pacquiao បរិច្ចាគ​៦០​លាន​ដុល្លារ​ដល់​អង្គការ​មនុស្ស​ធម៌ជួយ​ប្រជាជន​រង​គ្រោះ

  • 2015-05-05 15:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Manny Pacquiao ​បាន​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​៦០​លាន​ដុល្លារ​អាមេរិក​ដើម្បី​បរិច្ចាគ​ដល់​អង្គការ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាជន​រង​គ្រោះ​នៅ​ជុំ​វិញ​ពិភពលោក បន្ទាប់​ពី​រូប​លោក​ទទួល​បាន​ប្រាក់​១២០​លាន​ដុល្លារ​ពី​ការ​ឡើង​ប្រកួត​ជាមួយ Floyd  Mayweather ។

 

 

ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ដែរ គឺ​បាន​ដំណឹង​មក​ពី​លោក Bob Arum ​ដែល​ជា​ប្រធាន​ Promoter ​របស់​ Pacquiao ​ក្នុង​ការ​ប្រកួត​ជាមួយ Floyd ។ លោក Arum ​បាន​ឱ្យ​ដឹង​ពី​រឿង​នេះ​ថា៖ "ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ប្រាក់​ដែល​ Manny ​បាន​ពី​ប្រកួត​នឹង​យក​ទៅ​បរិច្ចាគ​ដល់​អង្គការ​មនុស្ស​ធម៌​ពាក់​កណ្ដាល។ ព្រោះ​នេះ​ជា​ចរិត​របស់ Manny”។

 

 

កំពូល​កីឡាករ​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ខាង​លើ​នេះ ភាគ​ច្រើន​នៃ​ការ​ប្រកួត​របស់​គេ​ប្រសិន​បើ​អាច​រក​ប្រាក់​បាន​ច្រើន​គឺ​តែងតែ​យក​ទៅ​បរិច្ចាគ​ជូន​ដល់​អង្គការ​មនុស្ស​ធម៌​ជា​និច្ច។ ទង្វើ​នេះ​ហើយ​បាន​ជា​មាន​អ្នក​គាំទ្រ​រូប​លោក​ច្រើន​ខ្លាំង​ណាស់​ទាំង​ក្នុង​ប្រទេស​ហ្វីលីពីន​ផ្ទាល់ ក៏​ដូច​ទូទាំង​ពិភពលោក។ មួយ​វិញ​ទៀត បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ ក៏​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា រូប​លោក​នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់​ពី​ចូល​និវត្តន៍​ពី​​កីឡាប្រដាល់​ផង​ដែរ ៕

 

ចុចអាន៖ កូន​ស្រី Pacquiao ​មិន​ចង់​ឱ្យ​ឪពុក​ប្រកួត​ឡើង​វិញ​ ផ្ទុយ​​​​ពី​អ្នក​គាំទ្រ​​​ភាគ​ច្រើន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ express

អត្ថបទពេញនិយម