កូន​ស្រី Pacquiao ​មិន​ចង់​ឱ្យ​ឪពុក​ប្រកួត​ឡើង​វិញ​ ផ្ទុយ​​​​ពី​អ្នក​គាំទ្រ​​​ភាគ​ច្រើន

  • 2015-05-05 13:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​ពៅ Manny Pacquiao ​ឈ្មោះ​ Princess ​មិន​ចង់​ឱ្យ​ឪពុក​ទៅ​ឡើង​ប្រកួត​សងសឹក​ជាមួយ​ Floyd  Mayweather ​ទៀត​ទេ ​ខណៈ​​ប្រជាជន​ហ្វីលីពីន ​និង​អ្នក​គាំទ្រ​របស់​លោក​ទាំង​អស់ ​កំពុង​តែ​សង្ឃឹម​ថា​នឹង​អាច​មាន​ប្រកួត​សងសឹក​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

 

 

Pacquiao  ចាញ់​ Floyd ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​អស់​ចិត្ត​នោះ​ទេ ព្រោះ​ពួកគេ​ឃើញ​កីឡាករ​ហ្វីលីពីន​វាយ​ច្រើន​ជាង​កីឡាករ​អាមេរិក។ ដោយ​សំអាង​លើ​ហេតុផល​នេះ ក៏​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ដែរ​ថា ចង់​ឃើញ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​ជា​ថ្មី​ម្ដង​ទៀត ហើយ​សូម​ឱ្យ​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល ដើម្បី​កុំ​ឱ្យ​មាន​ពាក្យ​ចាញ់​ប្រៀប។

 

តែ​ផ្ទុយ​ពី​សម្ដី​របស់​អ្នក​គាំទ្រ​ខាង​លើ​នេះ ក្រុម​គ្រួសារ ជា​ពិសេស​គឺ​កូន​ពៅ​ស្រី​របស់ Pacman ​បាន​និយាយ​ថា​មិន​ចង់​ឃើញ​ឪពុក​របស់​ខ្លួន​ឡើង​ប្រកួត​ជាមួយ Floyd ​ទៀត​ទេ ហើយ​ក៏​សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ​ ដែល​ជួយ​ឱ្យ​ឪពុក​របស់​គេ​មិន​មានរបួស​អ្វី​ធ្ងន់ធ្ងរ​អំឡុង​ការ​ប្រកួត​នេះ។ បន្ថែម​ពី​លើ​នេះ​ដែរ ​កុមារី​អាយុ​៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ទៀត​ថា ឪពុក​របស់​នាង​មិន​មែន​ឡើង​សង្វៀន​ប្រកួត​ដើម្បី​ក្រុម​គ្រួសារ​នោះ​ទេ គឺ​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។

 

 

សូម​បញ្ជាក់​បន្តិច​ថា បន្ទាប់​ពី​ប្រកួត​ជាមួយ Floyd ​ចប់​ភ្លាម កីឡាករ​សញ្ជាតិ​ហ្វីលីពីន​ខាង​លើ​នេះ បាន​និយាយ​ថា​រូប​គេ​នឹង​ទៅ​លំហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ​សិន មិន​ទាន់​គិត​ដល់​រឿង​សងសឹក​នោះ​ទេ ៕

 

ចុចអាន៖Floyd ​ឡើង​វ៉ៃ​មួយ​ប្រកួត​ទៀត​មុន​ចូល​និវត្តន៍ តែ​មិន​ដឹង​ប៉ះ​​នរ​​ណា

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ kickerdaily