Floyd ​ឡើង​វ៉ៃ​មួយ​ប្រកួត​ទៀត​មុន​ចូល​និវត្តន៍ តែ​មិន​ដឹង​ប៉ះ​​នរ​​ណា

  • 2015-05-04 21:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Floyd Mayweather ​បាន​បញ្ជាក់​ថា​នឹង​ចូល​និវត្តន៍​​បន្ទាប់​ពី​ឡើង​សង្វៀន​១​ប្រកួត​ទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ប៉ុន្តែ​រឿង​ដៃ​គូ​ក្នុង​ប្រកួត​ចុង​ក្រោយ​​នោះ ​មិន​ទាន់​ប្រាកដ​ថា​​ជា​នរណា​នោះ​ទេ។

 

 

Mayweather ​កាល​ពី​ម្សិលមិញ​នេះ បាន​យក​ឈ្នះ​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao ​ដោយ​ពិន្ទុ ​ហើយ​ជ័យជម្នះ​នោះ​ដែរ បាន​ធ្វើ​ឱ្យ​រូប​គេ​​រក្សា​កំណត់ត្រា​មិន​​ដែល​​ចាញ់​ ក្នុង​ការ​ប្រកួតអាជីព​​ផ្លូវ​ការ​៤៨​ប្រកួត​កន្លង​​។

 

បន្ទាប់​ពី​ការ​ប្រកួត​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​​នេះ​ដែរ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ពី​អាជីព​ជា​អ្នក​ប្រដាល់​នេះ​ដែរ​ថា នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ ពោល​គឺ​រូប​គេ​នឹង​ឡើង​សង្វៀន​ប្រកួត​ម្ដង​ទៀត​​ ហើយ​ចូល​និវត្តន៍​តែ​ម្ដង​ ទោះ​​ប្រកួត​នោះ​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ។ "ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​នៅ​ខែ​កញ្ញា ហើយ​បន្ទាប់​ពី​នោះ​ខ្ញុំ​ឈប់​ប្រកួត​ហើយ។ ខ្ញុំ​មាន​អាយុ​ជិត​៤០​ឆ្នាំ​ ហើយឡើង​ប្រដាល់​ក៏​ជិត​១៩​ឆ្នាំ​ដែរ ដូច្នេះ​គួរ​តែ​ដល់​ពេល​ចូល​និវត្តន៍​ហើយ”។ សម្ដី​ Floyd ​និយាយ​ក្រោយ​យក​ឈ្នះ Pacman។

 

 

ត្បិត​តែ​មាន​ព័ត៌មាន​ខាង​លើ​នេះ​លេច​ឡើង​មែន ប៉ុន្តែ​ចំពោះ​ដៃ​គូ​ដែល​ត្រូវ​ប្រកួត​នៅ​ខែ​កញ្ញា​នោះ​គឺ​មិន​ទាន់​ដឹង​ថា​នរណា​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ។ ខណៈ​ដែល​អ្នក​ខ្លះ​យល់​ថា​អាច​ជា​  Pacquiao ​ឡើង​វាយ​សងសឹក​ ហើយ​ខ្លះ​ទៀត​ថា​អាច​ជា​ដល់​វេន​របស់ Amir Khan ​ដែល​មាន​បំណង​ចង់​វាយ​ជាមួយ Floyd ​ជា​យូរ​មក​ហើយ​នោះ​ម្ដង៕

 

  Amir Khan (ឈរ​កាន់​ខ្សែ​ក្រវាត់) អាច​ជា​ដៃ​គូ​បន្ទាប់​របស់ Floyd

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ដៃ​គូ​ចុង​ក្រោយ​របស់ Floyd អាច​ជា Pacquiao ឬជា​កីឡាករ​ណា​ផ្សេង​ទៀត?

 

ចុចអាន៖ Pacquiao ​ប្រាប់​មូលហេតុ​ចាញ់ Floyd ​ដោយសារ​ឈឺ​ស្មា

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ skysports