កាមេរ៉ា​​​ទូរសព្ទ​​ឆ្លាតវៃ​ អាច​ដឹង​​ពី​​ជំងឺ​​មហារីក​​ភ្នែក​​កុមារ​​​បាន​

  • 2015-05-18 17:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាមេរ៉ា​នៅ​លើ​ទូរសព្ទ​ Smartphone ​អាច​វិនិឆ្ឆ័យ​ដឹង​បាន​ពី​រោគ​សញ្ញា​ជំងឺ​​មហារីក​ក្នុង​គ្រាប់​ភ្នែក​របស់​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​បាន។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​ជំនាញ​របស់​អង់គ្លេស​។

 

 

​យោង​តាម​អង្កការ​​ Childhood Eye Cancer Trust (CHECT) ​របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ Flash ​ដែល​បញ្ចេញ​ដោយ​កាមេរ៉ា​របស់​​ smartphone ​​​អាច​​ចាប់​យក​ស្នាម​នៃ​រោគ​សញ្ញា​ប្រភេទ​ជំងឺ​មហារីក​​កាច​សាហាវ​ក្នុង​គ្រាប់​ភ្នែក​ (Retinoblastoma)​ ​បាន។ (Retinoblastoma)​ គឺ​ជា​ ប្រភេទ​ជំងឺ​មហារីក​មួួ​យ​ដែល​​ភាគ​ច្រើន​​កើត​មាន​នៅ​លើ​មនុស្ស​ក្មេងៗ​ក្រោម​អាយុ​​៥​ឆ្នាំ ហើយ​​ជំងឺ​មហារីក​ប្រភេទ​នេះ​​អាច​បង្ក​ឲ្យ​ស្លាប់​ ឬ​ពិការ​ភ្នែក​ថែម​ទៀត​ផង ​ប្រសិន​បើ​ព្យាបាល​មិន​ទាន់។

 

​ជាក់​ស្ដែង​កាលពី​ឆ្នាំមុន​ ​​​​​ស្ដ្រី​ម្នាក់​ឈ្មោះ​ Eilise Somers ​​​​បាន​ឃើញ​ស្នាម​ព័ណ៌​ស​នៅ​ក្នុង​គ្រាប់​ភ្នែក​របស់​កូន​គាត់​​ក្នុង​រូបថត​ដែល​បាន​ថត​ដោយ​​កាមេរ៉ា​ Smartphone ​ហើយ​គាត់​ក៏​បាន​យក​នាង​នៅ​ក្នុង​មន្ទីរពេទ្យ​។ មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា​ កូន​របស់​គាត់​​​មាន​ជំងឺ​មហារីក​គ្រាប់​ភ្នែក​ (retinoblastoma)​មែន។​ ជាមួយ​គ្នា​នេះ​ដែរ​ មាន​​​ករណីបែប​​នេះ​ក៏​បាន​កើត​ឡើង​លើ​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ដែរ ​នៅ​ក្នុង​រដ្ឋ​ Illinois​ សហរដ្ឋអាមេរិក។

 

 

 

អានបន្ត៖ អ្នក​ជំនាញ​បំភ្លឺ​រឿង “ដោត​សាក​ថ្ម​ទូរសព្ទ​ចោល​រហូត​ពេញ​មួយ​យប់ ​ត្រឹមត្រូវ​ដែរ​អត់?”

 

 

ប្រែសម្រួល៖ សំនៀង

ប្រភព៖ popularmechanics

អត្ថបទថ្មី