លេច​ចេញ​ Galaxy S6 Active ថា​នឹង​ដាក់​លក់​ពេល​ឆាប់ៗ​នេះ

  • 2015-05-18 18:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​​​និង​រូបភាព​លេច​ធ្លាយ​មួយ​ចំនួន​​បាន​ឲ្យ​ដឹង​​ពី​រូបរាង  ​លក្ខណៈ​សម្បត្តិ​ និង​ការ​ចេញ​លក់​របស់​​​ទូរសព្ទ​ Smartphone ​ម៉ូដែល​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy S6 Active។

 

 

តាម​រូបភាព​ដែល​បាន​លេច​ធ្លាយ​នេះ​បាន​បង្ហាញ​ថា​​​ Smartphone ម៉ូដែល​ថ្មី​មួយ​នេះ​នឹង​ភ្ជាប់​មក​ជា​មួយ​នឹង​ស្រោម​ផ្នែក​ខាង​ក្រោយ ​​ដែល​អាច​ធន់​នឹង​ការ​ប៉ះទង្គិច​ធ្ងន់​ធ្ងរ​ ​និង​​មិន​ជ្រាប​ទឹក​ថែម​ទៀត​ផង។ បន្ថែម​ទៅ​ទៀត​នោះ​​តាម​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​​ Smartphone ម៉ូដែល​ថ្មី​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើង​​បំពាក់​ដោយ Chip ​ 14nm Exynos 7420 ​អេក្រង់​​ទំហំ​ ៥,១ អ៊ីង​ប្រភេទ​​ QHD Super AMOLED ​ កាមេរ៉ា​ក្រោយ​ 16MP ​កាមេរ៉ា​មុខ​ ​ 5MP ​​ RAM ទំហំ 3 GB ថាមពល​ថ្ម​ 3500mAh។

 

ជា​មួយ​នឹង​ការ​បែក​ធ្លាយ​នេះ​ដែរ​បាន​ឲ្យ​ដឹង​ទៀត​ថា​ Samsung Galaxy S6 Active ​គឺ​ត្រូវ​បាន​បាន​អនុម័ត​ដោយ​ភ្នាក់ងារ​ FCC រួច​រាល់​ទៅ​ហើយ​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ វា​នឹង​​ដាក់​ចេញ​​លក់​ដោយ​​ក្រុមហ៊ុន AT&T ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ៕

 

 

 

អាន​បន្ត៖ កាមេរ៉ា​​​ទូរសព្ទ​​ឆ្លាតវៃ​ អាច​ដឹង​​ពី​​ជំងឺ​​មហារីក​​ភ្នែក​​កុមារ​​​បាន

 

 

ប្រែសម្រួល៖ សំនៀង ប្រភព៖ gforgames

អត្ថបទថ្មី