Apple នឹងបង្ហាញ MacBook Pro ១៥អ៊ីញ និង iMac ២៧អ៊ីញសេរី២០១៥ ស្អែកនេះ?
- 2015-05-19 16:27:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple នឹងបង្ហាញ MacBook Pro ១៥អ៊ីញ និង iMac ២៧អ៊ីញសេរី២០១៥ ស្អែកនេះ?
ចន្លោះមិនឃើញ
តាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញចេញកុំព្យូទ័រ MacBook Pro ១៥ អ៊ីញ និង iMac ២៧ អ៊ីញក្នុងថ្ងៃពុធស្អែកនេះ ដោយម៉ូដែលទាំងពីរនេះនឹងធ្វើការ Update ថ្មីទាំងលើផ្នែក Hardware ល្បឿន ហើយថែមទាំងបញ្ចូលនូវបច្ចេកវិទ្យា Force Touch trackpad ទៅលើម៉ូដែល Pro ថែមទៀតផង។ នេះបើតាមប្រភពព័ត៌មាននៅលើគេហទំព័ររបស់បារាំងមួយឈ្មោះថា MacG។
ចំពោះម៉ូដែល MacBook Pro ១៥ អ៊ីញនឹងដាក់បញ្ចូលនូវបច្ចេកវិទ្យា Force Touch trackpad, CPU ជំនាន់ថ្មី និងបង្កើនផ្នែកក្រាហ្វិកដូចទៅនឹង MacBook Pro ១៣ អ៊ីញអេក្រង់ Retina display ដែលបង្ហាញកាលពីខែមីនាដើមឆ្នាំនេះដែរ។ បន្ថែមទៅទៀតនោះ MacBook Pro ក៏ប្រហែលជានឹងបង្កើននូវថាមពលថ្មថែមទៀតផង។
ស្រដៀងគ្នានេះដែរចំពោះ iMac អេក្រង់ ២៧អ៊ីញ ក៏ប្រហែលជានឹងបំពាក់ដោយ Hardware ជំនាន់ថ្មីដូចជា 5th-gen Intel Core processor និងផ្នែកផ្សេងៗទៀត។ ប៉ុន្តែការ Update ថ្មីនេះគ៏មិនទាន់ច្បាស់ថាលើម៉ូដែលដែលបំពាក់ដោយអេក្រង់ប្រភេទ Ratina ឬ Non-Ratina នោះទេ។
ចំពោះលក្ខណៈសម្បត្តិលម្អិតបន្ថែមគឺមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ ហើយសម្រាប់ការដាក់លក់វិញត្រូវបានគេរំពឹងទុកថានឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ៕
អានបន្ត៖ ៣ចំណុចរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់ Macbook ស៊េរីថ្មី
ប្រែសម្រួល៖ សំនៀង
ប្រភេព៖ redmondpie