​កម្ពុជា ស្រាបៀរខ្មែរ​​​ក្លាយ​ខ្លួន​​​​ជា​ស្រាបៀរ​​លំដាប់​ស្តង់ដារ​​អន្តរជាតិ​

  • 2015-05-19 17:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Peter Leang អគ្គនាយក​​រង​ក្រុមហ៊ុន​ ខ្មែរ​ប៊្រូ​វើ​រី ​ផលិត​ ស្រាបៀ​រកម្ពុជា​​ ថា​ស្រាបៀរ​ជា​ច្រើន​ប្រភេទ​បាន​​​​លក់​លើ​ទីផ្សារ​​ ដូច្នេះ​​អតិថិជន​​លំបាក​ជ្រើសរើស​ថា​ប្រភេទ​ណា​ល្អ​ជាង​ប្រភេទ​ណា។ ប៉ុន្តែ​​លោក​បង្ហើប​​​ចំណុច​សម្គាល់​ពិសេស​មួយ​​​ថា​ស្រាបៀរ​​ល្អ គឺ​​សម្បូរ​ពពុះ​ពេល​ចាក់​ចូល​កែវ។

 

លោក​ថា ផ្កាហប់​ គឺ​ជា​ធាតុ​ផ្សំ​ធម្មជាតិ​​ដ៏​សំខាន់​បំផុត ធ្វើ​ឲ្យ​ស្រាបៀរ ​រក្សា​គុណភាព​បាន​យូរ មិន​​​បាច់​ប្រើ​សារធាតុ​អ្វី​ផ្សេង។ ​​​ផ្កា​ហប់ ​​គឺ​ជា​ជាតិ​ធម្មជាតិ​ធ្វើ​ឲ្យ​ស្រាបៀរ​ល្វីង ហើយ​ស្រាបៀរ​ដែល​ប្រើ​​ផ្កាហប់​​ ជា​វត្ថុធាតុ​ដើម​ផលិត​ឡើង​ត្រឹម​ត្រូវ​ គឺ​​សម្បូរ​​ពពុះ គឺ​ជា​​ស្រាបៀ​​​​រល្អ​​​។ ប៉ុន្តែ​លោក​ថា អតិថិជន​កម្ពុជា មួយ​ចំនួន ​​បែរ​ជា​គិត​ថា​ស្រាបៀ​រពពុះ​ច្រើន​ មិន​​ល្អ​​ទៅ​វិញ ​នោះ​​​គឺ​ជា​​ការ​​យល់​ខុស​​។ ​

 

ស្រាបៀរ​ល្អ​អាច​រក្សា​គុណភាព​បាន​លុះណា​តែ​មិន​ត្រូវ​កម្ដៅ គឺ​ត្រូវ​នៅ​កន្លែង​ត្រជាក់​ជា​និច្ច។ ស្រា​បៀ​រកាន់​តែ​ថ្មី ​គឺ​​កាន់​តែ​ស្រស់​​​ឆ្ងាញ់ ដូច្នេះ​ហើយ​រសជាតិ​​ស្រាបៀរ​ក្នុង​ស្រុក​​ តែង​មាន​ប្រៀប​ជាង​ស្រាបៀ​នាំ​ចូល​ ដែល​ចំណាយ​ពេល​យូរ​​លើ​ការ​​ដឹកជញ្ជូន​ទម្រាំ​ដល់​ទីផ្សារ និង​អ្នក​ទទួល​ទាន​។​ លោក​ពន្យល់​ថា​៖ ​«​​ស្រាបៀរ​ល្អ​គឺ​ចាក់​មក​មាន​ពពុះ​២​ធ្នាប់​ដៃ បើ​នៅ ​អាល្លឺម៉ង​ វិញ​​ ស្រាបៀ​ចាក់​គ្មាន​ពពុះ​គេ​មិន​ផឹក​ទេ ព្រោះ​វា​ជា​ស្រា​បៀរ​មិន​ល្អ​​​​​»។

 

លោក Peter Leang ក្នុង​រាត្រី​អបអរ​ ការ​ទទួល​បាន​ ISO យប់​មិញ

ដូច្នេះ​ហើយ​ ស្រាបៀ​​​រតំណាង​កម្ពុជា​ និង​មាន​​ឈ្មោះ​ជា​ប្រទេស​កម្ពុជា «​ស្រាបៀ​រកម្ពុជា​» បាន​ផលិត​​ឡើង​ដោយ ​​​ស្រូវ​សាឡី​​លេខ​១​ពី​អឺរ៉ុប និង​ផ្កាហប់​ ធម្មជាតិ​ពី​​អាល្លឺម៉ង់ រួម​​ជាមួយ​​បច្ចេកវិទ្យា​​ចុង​ក្រោយ​បង្អស់​របស់​អាល្លឺម៉ង់​​ ​រហូត​​​​​ទី​បំផុត​​ ​​បាន​​ជោគជ័យ​ក្នុង​ការ​​​​​ឈាន​​ជើង​ទៅ​​កាន់​លំដាប់​សង្ត់ដារ​​​​​​​​អន្តរជាតិ​​​​។ ​ស្ថាប័ន​ BM TRADA​​ នៅ​ចក្រភព​អង់គ្លេស ​បាន​សម្រេច​​ផ្ដល់​ជូន​​វិញ្ញាបនបត្រ​​​​ស្តង់ដា​​ ​​២​​ដល់​ស្រាបៀរ​កម្ពុជា​ គឺ​​​ផ្នែក​​គ្រប់គ្រង​គុណភាព​ ISO 9001 និង​ផ្នែក​បរិស្ថាន​ ISO 14001 ក្រោយ​​​​ឆ្លង​កាត់​​ការ​​តាមដាន​ល្អិតល្អន់​​របស់​​ខ្លួន​។

 

លោក Petter Leang ​​បាន​បក​ស្រាយ​ថា​ហេតុអ្វី​បាន​ជា​ ស្រាបៀ​រកម្ពុជា​​​​ក្លាយ​ជា​ស្រាបៀ​ល្អ​ឥត​ខ្ចោះ​ និង​​រហូត​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់ដា​​​ ដោយ​សារ​​កត្តា​​៤​យ៉ាង​។

 

ទី​១​គឺ ​​ការ​វិនិយោគ​​គ្រឿង​ចក្រ​ផលិត​។  ម៉ាស៊ីន​ផលិត​​គឺ​ជា​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់ ដែល​ជា​ប្រភព​ដើម​នៃ​ស្រាបៀរ។ ​លោក​ថា​ម៉ាស៊ី​ផលិត​ស្រាបៀរ​កម្ពុជា គឺ​ដូច​គ្នា​ទៅ​នឹង​ម៉ាស៊ីន​ផលិត​ស្រាបៀរ​ល្បី​ៗ​នៅ​ប្រទេស​នានា​លើ​លោក។

 

ទី​២​គឺ វត្ថុធាតុ ដើម ដែល​​រួម​មាន ស្រូវ​សាឡី​នាំ​ពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប។ ផ្កាហប់ ដែល​ជួយ​រក្សា​គុណភាព​ និង​ធ្វើ​ឲ្យ​ស្រាបៀរ​ស្រស់​ថ្មី រួម​​នឹង​​ យីស (មេ​​) ដែល​មាន​គុណភាព ​​នាំ​ពី​អាល្លឺម៉ង់។

 

ទី​៣​គឺ​ធនធាន​មនុស្ស​។ ស្រាបៀរ​មួយ​នេះ បាន​ផលិត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធ​១០០%​​ គឺ​បណ្ដា​​​អ្នក​​ឯកទេស​ គ្រប់​ជាន់​ថ្នាក់​សុទ្ធ​តែ​ជា​កូន​ខ្មែរ ដែល​គោរព​ការងារ​ មាន​វិន័យ​​។ បុគ្គលិក​គោរព​វិន័យ​ការ​ងារ​ទើប​​ធ្វើ​សង្វាក់​ផលិត​កម្ម​មាន​ប្រសិទ្ធភាព​​។

 

ទី​៤​គឺ ​រូប​មន្ត។ លោក Peter Leang ថា​​អ្នក​ឯកទេស​​កូន​ខ្មែរ បាន​ជជែក​វែកញែក​ដើម្បី​ស្វែង​រក​វិធី​ផលិត​ដែល​​ប្លែក​គេ មិន​ចម្លង​ពី​គេ។ «​​​ពួក​យើង គឺ​ខ្ញុំ​អី​ហ្នឹង​​បាន​រៀន​ពី​អាល្លឺម៉ង់ ​គឺ​យើង​​បាន​រក​​​​រូបមន្ត​ច្បាស់​លាស់​របស់​យើង​ ហើយ​យើង​ផលិត​មក​​មាន​តែ​១​គុណភាព​ គឺ​​​មិន​​​មាន​សម្រាប់​នាំ​ចេញ ឬ​ក្នុង​ស្រុក​​ទេ​​»។

 

 

 

ក្រៅ​ពី​វិញ្ញាបនបត្រ​​ស្តង់ដារ​​គ្រប់គ្រង​គុណភាព ស្រាបៀ​រកម្ពុជា​ ក៏​ទទួល​បាន​​វិញ្ញាបនបត្រ​​បរិស្ថាន​ ផង​ដែរ។ ការ​ផលិត ​ក្រុមហ៊ុន​បាន​យក​ចិត្ត​​ទុក​ដាក់​ខ្ពស់​លើ​​ផល​ប៉ះពាល់​បរិស្ថាន ទាំង​បរិយាកាស​ និង​ការ​បញ្ចេញ​​សំណល់​រាវ។ លោក Per Leang ​ថា​កាក​សំណល់​រាវ​​ បាន​ចម្រោះ​​​យ៉ាង​ត្រឹម​ត្រូវ​មុន​បង្ហូរ​ទៅ​បឹង​ជើង​​ឯក ដែល​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន ពឹង​អាស្រ័យ​ផល​។ ​លោក​ថា​ការ​ផលិត​ផលិតផល ក្រុមហ៊ុន​​សម្លឹង​លើ​ការ​ទទួល​ខុស​ត្រូវ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សហគមន៍​​ ជា​ជាង​តែ​ការ​ស្វែង​រក​តែ​ការ​លក់​និង​ផលិត​ឲ្យ​ច្រើន​​។​

 

 

ឯកឧត្ដម ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បាន​ហៅ​​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ ISO ​របស់​ស្រាបៀ​កម្ពុជា​ ថា​ជា មោទនភាព​របស់​​កម្ពុជា ដែល​ក្រុមហ៊ុន​ផលិត​ផល​​របស់​កម្ពុជា ​បាន​​ការ​​​ទទួល​ស្គាល់​ជា​អន្តរជាតិ។

 

 

លោក Peter Leang ថា​ជំហាន​បន្ទាប់ ​​ក្រុមហ៊ុន​លោក​នឹង​បន្ត​​​អភិវឌ្ឍ​​គុណភាព​​សង្វាក់​ផលិត​កម្ម​​។ ហើយ​គោលដៅ​មួយ​ទៀត ស្រាបៀ​រកម្ពុជា កំពុង​ប៉ុនប៉ង​យក​​វិញ្ញាបនបត្រ​​​ស្តង់ដារ សុវត្ថិភាព​ចំណីអាហារ ISO 22000 ដើម្បី​​ផ្ដល់​ជូន​​ប្រជាជន​កម្ពុជា​នូវ​ស្រាបៀរ​ប្រកប​ដោយ​គុណភាព​ និង​សុវត្ថិភាព​។

 

ស្រាបៀរ​​កម្ពុជា​បច្ចុប្បន្ន​ ក្រៅ​ពី​លក់​ក្នុង​ស្រុក បាន​​នាំ​ចេញ​ទៅ​កាន់ ចិន ម៉ាឡេស៊ី បារាំង និង​ជប៉ុន ហើយ​​​​​មាន​គម្រោង​​នាំ​ទៅ សហរដ្ឋ​អាមេរិក​ អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​​១​ឆ្នាំ​កន្លះ​ទៅ​២​ឆ្នាំ​ទៀត៕

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​