និស្សិត​ស្រីរូប​​ស្រស់​ចោល​ការ​សិក្សា​ទៅ​លក់​សាច់​​ក្នុង​ផ្សារ​រាត្រី

  • 2015-05-19 23:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ស្រី​រូប​ស្រស់​ម្នាក់ បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា ទៅ​លក់​សាច់​ក្នុង​​ផ្សារ​​រាត្រី​ក្រុង​តៃប៉ិ ធ្វើ​ឲ្យ​អតិថិជន​ជា​មនុស្ស​ប្រុស​នាំ​គ្នា​មើល​មិន​ដាក់​ភ្នែក។

 

 

នារី​រូប​ស្រស់​វ័យ ២៥​ឆ្នាំ​រូប​នេះ ជា​អតីត​និស្សិត​ផ្នែក​ទស្សនវិជ្ជា និង​ធ្វើ​ការ​ក្រៅ​ម៉ោង​​នៅ​ហាង​លក់​សាច់​មួយ​កន្លែង​ក្នុង​ផ្សារ​រាត្រី​ក្រុង​តៃប៉ិ ពេល​កំពុង​សិក្សា។ ក្រោយ​មក នាង​បាន​សម្រេច​ចិត្ត​ចាក​ចោល​សាលា និង​ធ្វើការ​ជា​អ្នក​លក់​សាច់​តែ​ម្ដង។ ​​

 

មនុស្ស​ជា​ច្រើន​ដែល​ទៅ​ទិញ​សាច់​នៅ​ហាង​របស់​អតីត​និស្សិត​រូប​នេះ បាន​ព្យាយាម​នាំ​កូន​ចៅ​ទៅ​ណែនាំ​ឲ្យ​នាង​ស្គាល់។ ទោះ​យ៉ាង​ណា ការងារ​នេះ​មិន​មែន​ងាយ​ស្រួល​ឡើយ ហើយ​នាង​បាន​បញ្ជាក់​ថា​តែង​មុត​ដៃ​ជា​ញឹក​ញាប់ ដោយសារ​ជើង​ជ្រូក​ធំ​ពេក។ ប្រភព​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​និស្សិត​ស្រី​រូប​ស្រស់ សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា មក​ធ្វើ​ជា​អ្នក​លក់​សាច់​ជ្រូក​បែប​នេះ​ទេ៕

 

 

ចុចអាន៖ នារី​ម្នាក់​ចង់​គ្រង​កំណត់ត្រា​សុដន់​ស្អាត​ជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ lollipop​