វិធីបន្ថែម Subtitle ក្នុងវីដេអូ ធ្វើឲ្យអ្នកងាយយល់អត្ថន័យ
- 2015-05-20 17:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបន្ថែម Subtitle ក្នុងវីដេអូ ធ្វើឲ្យអ្នកងាយយល់អត្ថន័យ
ចន្លោះមិនឃើញ
អ្នកដែលចូលចិត្តទស្សនាភាពយន្តបរទេសនៅផ្ទះមួយចំនួន តែងជួបបញ្ហាមិនមានអក្សរជាភាសាអង់គ្លេស ឬភាសាដទៃរត់ពីក្រោម (Subtitle) នៃវីដេអូនេះ ដែលធ្វើឲ្យគេពិបាកយល់អត្ថន័យនៃរឿង។
ប៉ុន្តែបើអ្នកជួបបញ្ហានេះ ហើយចង់បាន Subtitle ដាក់ទៅក្នុងរឿង អាចសាកល្បងវិធីសាស្ត្រងាយៗខាងក្រោមនេះបាន៖
១. ទាញយក និងដំឡើងកម្មវិធី VLC Player៖ កម្មវិធីនេះអាចឲ្យអ្នកធ្វើការទាញយកដោយឥតគិតថ្លៃបាន។ ចុចទីនេះ(http://www.videolan.org/vlc/download-windows.html) ដើម្បីធ្វើការទាញយកកម្មវិធី
២. ទាញយក Subtitleនៃរឿងដែលអ្នកចង់ទស្សនា៖ អ្នកអាចធ្វើការស្វែងរក Subtitle តាមរយៈ Google ជាភាសាអ្វីដែលអ្នកចង់បានអង់គ្លេស ចិន ឬបារាំង ហើយfile នៃ Subtitle នោះត្រូវតែជាប្រភេទ .srt ឬ.ssa
៣. ដាក់ Subtitle ដែលអ្នកទាញយករួចហើយនោះទៅក្នុង Folder តែមួយនៃ វីដេអូនៃរឿងដែលអ្នកចង់ទស្សនា។ ហើយឈ្មោះរបស់រឿង និង Subtitleគឺត្រូវតែកែឲ្យដូចគ្នា
៤. ចាក់រឿងដែលអ្នកចង់ទស្សនាតាមរយៈកម្មវិធី VLC
៥. បញ្ចូល Subtitleទៅក្នុងរឿងនោះ ដោយស្វែងរកពាក្យ "Subtitle” នៅលើ Menu Bars បន្ទាប់មកជ្រើសយកពាក្យ “Add Subtitle File” ហើយស្វែងរកនូវ Subtitle របស់អ្នកនោះជាការស្រេច
ប្រិយមិត្តទាំងអស់គ្នាសាកល្បងលមើលបានការ ឬអត់?
-អាន៖ លេចចេញ Galaxy S6 Active ថានឹងដាក់លក់ពេលឆាប់ៗនេះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ engadget