ទូរទស្សន៍​ស៊េរី​ថ្មី​ កំពូល​ស្ដើង​ តែ​ជាង​១​មិល្លីម៉ែត្រ​ បិត​ជាប់​ជញ្ជាំង​ប្រើ​តែ​ដែក​ឆក់​

  • 2015-05-20 18:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ​ក្រុម​ហ៊ុន​ LG​ បាន​ធ្វើ​សន្និសីទកាសែត​មួយ​ ដើម្បី​ធ្វើ​ការ​បង្ហាញ​ពី​គំរូ​នៃ​បច្ចេកវិទ្យា​ទូរទស្សន៍​ដ៏​ទំនើប​បំផុត ​នោះ​គឺ​ទូរទស្សន៍​ដែល​អាច​បិត​ជាប់​ជញ្ជាំង​ដោយ​ប្រើ​តែ​ដែក​ឆក់​ប៉ុណ្ណោះ​។

 

 

 

ទូរទស្សន៍​ដែល​ក្រុមហ៊ុន​ LG​ Display​ រំពឹង​ថា​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ​នេះ ​គឺ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ ដោយ​ទូរទស្សន៍​​នេះ​មាន​ទំហំ​អេក្រង់​៥៥​អ៊ីញ​  ចំពោះ​កម្រាស់​គឺ​ស្ដើង​ជាង​១​មិល្លីម៉ែត្រ​ ហើយ​​ទម្ងន់​វិញ​នោះ​គឺ​ត្រឹម​តែ​១,៩​គីឡូ​ក្រាម​ប៉ុណ្ណោះ។ អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​​នោះ​​គឺ ​អ្នក​អាច​បិត​វា​បាន​គ្រប់​ទី​កន្លែង​​​នៅ​លើ​ជញ្ជាំង​ ព្រោះ​វា​ប្រៀប​ដូច​​ជា​ផ្ទាំង​ក្រដាស​មួយ​សន្លឹក​អញ្ចឹង​ ដែល​​អ្នក​អាច​បិត​វា​ដោយ​ប្រើ​ប្រាស់​នូវ​ដែក​ឆក់​ ហើយ​អ្នក​ក៏​អាច​ធ្វើ​ការ​បក​វា​ចេញ​ពី​ជញ្ជាំង​ដោយ​ងាយ​ផង​ដែរ។

 

 

អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ​ក្រុមហ៊ុន ​LG មិន​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នូវ​ពេល​វេលា​ដែល​ទូរទស្សន៍​ដ៏​អស្ចារ្យ​នេះ​អាច​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​នោះ​ទេ៕​​​​​​​

 

អាន​បន្ត៖ ​រថក្រោះ​បំបាំង​កាយ​​​ប៉ូឡូញ​ប៉ុណ្ណេះ​​​ អាច​ស៊ី​ដាច់​អាមេរិក​អត់?

 

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង ប្រភព​៖ engadget, cnet

អត្ថបទពេញនិយម
អត្ថបទថ្មី