Apple ចេញលក់ MacBook Pro ១៥អ៊ីញ និង iMac ២៧ អ៊ីញ មែនទែន Update ថ្មីស្ងាត់ៗ
- 2015-05-21 15:39:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចេញលក់ MacBook Pro ១៥អ៊ីញ និង iMac ២៧ អ៊ីញ មែនទែន Update ថ្មីស្ងាត់ៗ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុននេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple នឹងបង្ហាញកុំព្យូទ័រម៉ូដែលថ្មីដែលធ្វើការ Update ទៅលើម៉ូដែល MacBook Pro ទំហំ១៥អ៊ីញ និង iMac ទំហំ២៧អ៊ីញ។ តែកាលពីថ្ងៃអង្គារ ក្រុមហ៊ុនមួយនេះក៏បានប្រកាសជាផ្លូវការនូវម៉ូដែលទាំងពីរនេះហើយ។
ចំពោះ MacBook Pro Retina ទំហំ១៥អ៊ីញបានកែប្រែថ្មីដោយបំពាក់ Hardware ថ្មីល្បឿនលឿន ឧបករណ៍ផ្ទុកទិន្នន័យ Read/Write ទិន្នន័យលឿនជាងមុនដល់ទៅ២,៥ដង ថាមពលប្រើបានយូរជាងមុន១ម៉ោង ជាពិសេសនោះបំពាក់បច្ចេកវិទ្យា Force Touch Trackpad។
ចំណែកឯម៉ូដែល iMac ទំហំ២៧អ៊ីញវិញបំពាក់ដោយអេក្រង់ប្រភេទ Retina 5K មានពីរម៉ូដែលដូចគ្នា។ ម៉ូដែលទីមួយគឺបំពាក់ដោយ CPU ប្រភេទ quad-core Intel Core i5 ល្បឿន 3.3 GHz និងមានល្បឿន Turbo Boost ដល់ 3.7GHz , 8 GB RAM, ទំហំផ្ទុកទិន្នន័យ1 TB និងក្រាហ្វិកប្រភេទ AMD Radeon R9 M290 តម្លៃ ចាប់ពី ១៩៩៩ដុល្លារ។ ហើយមួយម៉ូដែលទៀតគឺបំពាក់ដោយ CPU ប្រភេទ quad-core Intel Core i5 ល្បឿន 3.5 GHz និងមានល្បឿន Turbo Boost ដល់ 3.9GHz, 8 GB RAM, ទំហំផ្ទុកទិន្នន័យ 1 TB និងក្រាហ្វិកប្រភេទ AMD Radeon R9 M290X មានតម្លៃចាប់ពី ២២៩៩ដុល្លារ៕
អានបន្ត៖ Apple នឹងបង្ហាញ MacBook Pro ១៥អ៊ីញ និង iMac ២៧អ៊ីញសេរី២០១៥ ស្អែកនេះ?
ប្រែសម្រួល៖ សំនៀង ប្រភព៖ apple