ម៉ូដែល​​ចិន​​​​​​ណា​​ហ៊ាន​បង្ហាញ​​ចង្អូរ​ទ្រូង​លើស​​២​ស.ម នឹង​​​រង​​​​​ពិន័យ​ជាង​៨០០ដុល្លារ

  • 2015-05-21 16:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​អ្នក​រៀបចំកម្មវិធីតាំង​ពិព័រណ៍​រថយន្ត​នៃ Shanghai Auto Show ​លុប​បំបាត់ការ​ស្លៀក​ពាក់​សិចស៊ី​ របស់​តារា​បង្ហាញ​ម៉ូដ​បាន​​ជោគជ័យមក​ ពេល​នេះ​មាន​ព័ត៌មាន​ល្ហៀងៗ​ថា អ្នក​រៀប​ចំ​កម្មវិធី​ពិព័រណ៍ ChinaJoy គ្រោង​​នឹង​​​ធ្វើ​​​​​​តាមដែរ​ ហើយ​នឹង​ផាក​​ពិន័យ​៨០៥​ដុល្លារ បើ​​​សិន​ជា​តារា​ម៉ូដែលរូប​​​ណា ​​ហ៊ាន​​ស្លៀកពាក់​បង្ហាញ​ចង្អូរ​​ទ្រូង​ លើស​ពី​​២​សង់ទីម៉ែត្រ។

 

 

មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ផ្នែក​កម្សាន្ត​ឌីជីថល​​​ និង​ហ្គេម​ធំ​មួយ​នៅ​អាស៊ី​នេះ បាន​បើក​ទ្វារ​ក្នុង​ឆ្នាំ​២០០៣ ហើយ​​មជ្ឈមណ្ឌល​នឹង​បើក​​​​​​ការ​បង្ហាញ​ផលិតផល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

 

អ្វី​ដែល​មជ្ឈមណ្ឌល​​ខាងលើ​ធ្វើ​ឡើង គឺ​មិន​ចង់​​ឱ្យ​អតិថិជន​ចាប់​អារម្មណ៍​លើ​តារា​ខ្លាំង​ពេក និង​ចង់​រក្សា​ភាព​ថ្លៃថ្នូរ។ រូបភាព​មួយ​សន្លឹក បង្ហាញ​ពី​របាយការណ៍​មួយ ចេញ​ដោយ​អ្នក​រៀបចំ​របស់ ChinaJoy បញ្ជាក់​ថា បើ​បុគ្គលិក​រូប​ណា ហ៊ាន​ស្លៀក​សំលៀក​បំពាក់​មិន​សមរម្យ នឹង​ត្រូវ​ពិន័យ​​​ជា​ទឹកប្រាក់។ ចំណែក​​តារា​បង្ហាញ​ម៉ូដ​ បើ​ហ៊ាន​​​ស្លៀក​បង្ហាញ​ចង្អូរ​ទ្រូង​លើស​​ពី​២​សង់ទីម៉ែត្រ នឹង​ត្រូវ​ពិន័យ​៨០៥​ដុល្លារ​ក្នុង​ម្នាក់ ខណៈ​តារា​​ម៉ូដែល​បុរស​ក៏​ត្រូវ​ពិន័យ​ដូចគ្នា។  ​

 

ចំពោះ​ខោ​វិញ​ក៏​ដូច្នេះ​ដែរ បើ​ម៉ូដែល​ណា​​​សំយេះខោ​លើស​ពី​​២​សង់ទីម៉ែត្រ​ក្រោម​ចង្កេះ​​ ក៏​ត្រូវ​ផាក​​ពិន័យ ៥០៨​ដុល្លារ​ផ្សេង​ទៀត ហើយ​បើ​គេ​ចាប់​បាន​ថា ពួកគេ​ធ្វើ​អ្វី​មិន​សមរម្យ និង​មិន​​​ធ្វើ​តាម​តួនាទី នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ជាង​១៦០០​ដុល្លារ។

 

ទោះជា​យ៉ាង​នេះ​ក្ដី ChinaJoy មិន​ទាន់​ចេញ​មុខ​បកស្រាយ​លំអិត ចំ​ពោះ​ឯកសារ​ដែល​បែក​ធ្លាយ​ និង​មិន​ទាន់​ចេញ​មុខ​អះអាង​​ថា ខ្លួន​ពិត​ជា​​អនុវត្ត​ច្បាប់​នេះ​​នៅ​ឡើយ​ ឬ​យ៉ាងណា​នោះ​ទេ៕

 

 
 
 
 
 

 

ចុច​អាន៖ ១សន្លឹក​នាង Ari ​ក្រុម Tahiti លេង​​ Style ខ្យាដំរី​លេច​ខោ​ក្នុង

ចុចអាន៖ Kim Hyun Joong ​ធ្លាប់​​​​​ឲ្យ​​​លុយ​អតីត​មិត្ត​ស្រី​ដើម្បី​បញ្ចប់​រឿង​រលូត​កូន​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ shanghaiist