ថោង ច័ន្ទកិត្យា ដឹកនាំការប្រកួតឈុតស៊ីហ្គេម ឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី ល្ងាចនេះ
- 2015-05-21 16:27:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថោង ច័ន្ទកិត្យា ដឹកនាំការប្រកួតឈុតស៊ីហ្គេម ឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី ល្ងាចនេះ
ចន្លោះមិនឃើញ
លោកអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ (FIFA) របស់កម្ពុជា ថោង ច័ន្ទកិត្យា នឹងត្រូវដឹកនាំការប្រកួតមិត្តភាពអន្តរជាតិជាតិកម្ដៅសាច់ដុំសម្រាប់ឈុតត្រៀមស៊ីហ្គេម រវាងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ជួប ម៉ាឡេស៊ី វេលាម៉ោង ៥ ល្ងាចថ្ងៃទី ២១ ខែ ឧសភា នេះ (ម៉ោងក្នុងតំបន់) នៅកីឡដ្ឋានSi Jalak Harupat Stadium ក្នុងទីក្រុង Bandung។
លោក ច័ន្ទកិត្យា (កណ្ដាល) លោក ពិសាល (ស្ដាំ) លោក សុភាព (ឆ្វេង) កាលនៅខ្មែរ
ទន្ទឹមនឹងលោក ថោង ច័ន្ទកិត្យា កាត់សេចក្ដីលើទីលាន មានមិត្តរួមជាតិរបស់លោក ២ នាក់ផ្សេងទៀត គឺ លោក គឹម ស៊ីពិសាល និង លោក ឈី សុភាព ជាជំនួយការអាជ្ញាកណ្ដាល ផងដែរ។ មុនចេញដំណើរអ្នកទាំង ៣ បានកាត់សេចក្ដីក្នុងជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយក្រុម Japan Selection Team (កីឡាករជប៉ុនប្រកបអាជីពនៅកម្ពុជា)។
បើនិយាយពីស៊ីហ្គេម ក្រុម ឥណ្ឌូណេស៊ី នៅក្នុងពូល A ជាមួយកម្ពុជា, មីយ៉ាន់ម៉ា, ហ្វីលីពីន និង សិង្ហបុរី ស្របពេលម៉ាឡេស៊ី ស្ថិតក្នុងពូល B ជាមួយក្រុមវៀតណាម, ទីម័រខាងកើត, ថៃ, ប្រ៊ុយណេ និង ឡាវ។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី ២៩ ខែ ឧសភា ដល់ ១៥ មិថុនា ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបរី៕
អត្ថបទ៖ ម៉ឺន រស្មី