៥វិធីដើម្បីបំបាត់មុនលើដងខ្លួន
- 2015-05-22 16:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥វិធីដើម្បីបំបាត់មុនលើដងខ្លួន
ចន្លោះមិនឃើញ
ក្រៅពីកើតលើមុខ មុនអាចកើតឡើងលើស្បែកនៅកន្លែងផ្សេងទៀត ដូចជាទ្រូង ក និងខ្នងជាដើម។ តើមានវិធីសាស្រ្ដដើម្បីទប់ស្កាត់ និងកម្ចាត់ មុនលើដងខ្លួនបាន? សាកវិធីសាមញ្ញខាងក្រោមនេះទាំងអស់គ្នា៖
១. ធ្វើអនាម័យខ្លួនប្រាណជាប្រចាំ
អនាម័យខ្លួនប្រាណមិនល្អ ជាហេតុបង្កឲ្យមានមុនលើដងខ្លួន ដូចនេះគប្បីងូតទឹកសម្អាតកាយឲ្យបានស្អាតជាប្រចាំ ដោយប្រើសាប៊ូ និងងូតទឹកក្ដៅខណ្ឌៗដែលជួយកាត់បន្ថយជាតិញើសកខ្វក់ពីរាងកាយ។
២. ជ្រើសរើសរបបអាហារឲ្យសមស្រប
ជ្រើសយករបបអាហារដែលមានតុល្យភាពត្រឹមត្រូវគឺជារឿងមួយសំខាន់ ហើយជាពិសេស ផ្លែឈើ បន្លែ ធញ្ញជាតិ ព្រោះអាហារទាំងនេះសំបូរសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលជួយរក្សាសុខភាពស្បែកឲ្យចាកឆ្ងាយពីបញ្ហាមុនលើដងខ្លួន។
៣. កាត់បន្ថយស្រ្តេស
ជំងឺស្ត្រេសអាចជំរុញឲ្យអ័រម៉ូនប្រែប្រួល បង្កើតជាជាតិខ្លាញ់លើរាងកាយហើយក្លាយជាមុន។ ការធ្វើលំហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់ ជាវិធីមួយដែលអាចបំបាត់បញ្ហាជាដើមហេតុនេះបាន។
៤. ប្រើផលិតផលជំនួយ
អ្នកអាចប្រើឱសថលាបជាជំនួយដើម្បីលាបបំបាត់មុនទាំងនោះ ដែលនេះអាចជួយបង្កើនប្រសិទ្ធភាពផងដែរ។
៥. ពិគ្រោះជាមួយគ្រូពេទ្យ
ពិគ្រោះជាមួយគ្រូពេទ្យអាចផ្ដល់ជាដំបូន្មានល្អៗបន្ថែម និងវិធីសាស្ត្រទាក់ទងទៅនឹងបញ្ហាមុនលើដងខ្លួននេះ៕
ចុចអាន៖ វិធីធ្វើឱ្យថ្ពាល់ពេញ គួរឱ្យក្នាញ់ដូចកូនក្មេង
ចុចអានអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthdigezt