ថ្ពាល់គឺជាផ្នែកមួយដ៏សំខាន់មួយនៃសម្រស់ស្ត្រី។ កាលណាអ្នកមានថ្ពាល់ពេញ អ្នកនឹងមើលទៅក្មេងជាងវ័យ ព្រោះបើផ្ទៃមុខផត នារីនឹងមើលទៅចាស់ហើយមិនគួរឱ្យស្រលាញ់ទេ។ នារីមួយចំនួនតែងបារម្ភថា ពេលនាងស្រកទម្ងន់នោះមុខរបស់នាងក៏ស្រកទៅតាមនោះដែរ ប៉ុន្តែមានវិធីមួយចំនួនដែលអាចជួយឱ្យនារីនៅតែមានផ្ទៃមុខពេញ ទោះបីស្រកគីឡូក៏ដោយ៖
១. ផ្លុំប៉េងប៉ោង៖
- ការផ្លុំប៉េងប៉ោង គឺជាវិធីមួយដែលអាចធ្វើឱ្យសាច់ដុំថ្ពាល់របស់អ្នកមានចលនា។ ពេលអ្នកផ្លុំខ្យល់ទៅក្នុងប៉េងប៉ោង ថ្ពាល់អ្នកឡើងប៉ោង ដែលអាចជួយឱ្យសាច់ដុំបង្កើតជាខ្លាញ់ក្នុងថ្ពាល់របស់អ្នកបាន។
- ផ្លុំខ្យល់ចូលប៉ោងៗដោយប្រើមាត់
- ទុកមាត់ដែលប៉ោងនោះរយៈពេល១នាទី មុននឹងពន្លែងខ្យល់នោះចេញ
- ធ្វើបែបនេះ ៥ទៅ៦ដងក្នុងមួយថ្ងៃ
- អ្នកក៏អាចធ្វើសកម្មភាពផ្លុំខ្យល់បែបនេះដោយមិនបាច់ប្រើប៉េងប៉ោងក៏បាន
២. ប្រើប្រេងអូលីវ៖
- ញ៉ាំប្រេងអូលីវ១ស្លាបព្រាបាយជាប្រចាំរាល់ថ្ងៃ
- ប្រើប្រេងអូលីវក្ដៅឧណ្ហៗមកម៉ាស្សាលើថ្ពាល់ ក្នុងទិសដៅឡើងទៅលើ ប្រមាណពី៥ ទៅ១០នាទី ពីរដងក្នុងមួយថ្ងៃ
- ជាតិប្រេងអូលីវជួយបង្កើតជាតិខ្លាញ់បំពេញសាច់ថ្ពាល់ ជួយបន្ថែមសំណើមដល់ស្បែកស្ងួត និងការពារភាពជ្រីវជ្រួញលើស្បែកបានផង
៣. ប្រទាលកន្ទុយក្រពើ៖
- ម៉ាស្សាថ្ពាល់របស់អ្នកជាមួយជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ ដោយម៉ាស្សាជារង្វង់ប្រមាណ១០នាទី ដោយទុកវាចោល១០នាទីទៀត រួចលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ធ្វើបែបនេះ២ដងក្នុងមួយថ្ងៃ។
- ញ៉ាំទឹកដែលចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយក្នុងមួយថ្ងៃ
- ប្រទាលកន្ទុយក្រពើជួយកម្ចាត់ភាពយាធ្លាក់នៃស្បែក និងជួយបណ្ដុះកោសិកាស្បែកថ្មីបានយ៉ាងល្អ នោះអ្នកនឹងមើលទៅក្មេងជាងវ័យ
៤. ទឹកឃ្មុំ៖
- ទឹកឃ្មុំជួយឱ្យស្បែកមុខរក្សាសំណើមបាន ធ្វើឱ្យមើលទៅមានសុខភាពល្អ និងធាត់ជាងមុន។
- លាយទឹកឃ្មុំ១ស្លាបព្រាបាយ និងល្ហុងដែលកិន១ស្លាបព្រាបាយចូលគ្នា កូរឱ្យសព្វ។ លាបល្បាយទឹកឃ្មុំនិងល្ហុងលើថ្ពាល់ ហើយទុកចោល១០នាទីមុននឹងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ធ្វើបែបនេះរាល់ព្រឹក
- ផឹកទឹកក្ដៅឧណ្ហៗដែលលាយទឹកឃ្មុំស្រស់១ស្លាបព្រាបាយរាល់ថ្ងៃ។
៥. វិធីផ្សេងទៀត៖
- សម្រាកឱ្យបានគ្រប់គ្រាន់
- ចៀសវាងការជក់បារី ឬផឹកគ្រឿងស្រវឹង
- ចៀសវាងការបឺតទឹក ឬភេសជ្ជៈដោយប្រើទុយោ ព្រោះវានឹងធ្វើឱ្យថ្ពាល់អ្នកឡើងផត
- លាងមុខចេញរាល់មុនពេលចូលគេង ដើម្បីឱ្យស្បែកមុខរបស់អ្នកមានឱកាសដកដង្ហើម
- ផឹកទឹកឱ្យបានច្រើន
- ញ៉ាំអាហារណាដែលមានជាតិខ្លាញ់ល្អ ដូចជាគ្រាប់ធញ្ញជាតិជាដើម
ដោយ៖ សុគន្ធី
ប្រភព៖ top10homeremedies