យុវជន​ខ្មែរ ​៨​ ក្រុម​វ័យ​ក្មេង ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ផែន​ការ​អាជីវកម្ម​ថ្នាក់​ជាតិ

  • 2015-05-25 21:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កម្មវិធី "ការ​ប្រកួត​ប្រជែង​ផែនការ​អាជីវកម្ម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០១៥ (NBPC 2015) សម្រេច​ចាប់​ផ្ដើម ដោយ​មាន​បេក្ខជន ​២០ ​ក្រុម ​ចូល​រួម​ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​​ភាព​ជា​សហគ្រិន​រយៈពេល ​៦ ​សប្ដាហ៍ ​ពី​អ្នក​ជំនាញ ​និង ​គ្រូ​បង្គោល​ដែល​មាន​បទពិសោធន៍ ​និង ​មក​ពី​ក្រៅ​ប្រទេស ពេល​នេះ​រក​ឃើញ​ក្រុម​ពូកែ​ទាំង ​៨ ដែល​ត្រូវ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ​៣០ ឧសភា ​២០១៥ ខាង​មុខ​នេះ​ហើយ។

  អ្នក​ឈ្នះ​ទាំង​៨​ក្រុម​ដែល​ត្រូវ​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​នោះ​រួម​មាន ៖ 1  Derleng Tour 2  Employmnet Service 3  Green Tour Agent 4  Khmer Social Tour ( KST) 5  Mortuary Service 6  Sport Pill 7  Rice Version 8  School Bus

 

 

បេក្ខជន​ទាំង​នោះបាន​​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​ផែនការ​អាជីវកម្ម​របស់​ខ្លួន​ជា​ភាសា​អង់គ្លេសនៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ក៏​ដូច​ជា​អ្នក​បណ្ដាក់​ទុន ​ដែល​ចូល​រួមនៅ​អគារ Oxley Worldbridge ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​ត្រៀម​លក្ខណៈ​បន្ទាប់​សម្រាប់​ប្រកួត​យក​ជ័យ​លាភី​លេខ​១ ​ដល់៣ ដែល​ប្រព្រឹត្ត​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ថ្ងៃ៣០ ឧសភា ២០១៥ ខាងមុខ។ ដូច្នេះរង់​ចាំ​ទាំង​អស់​គ្នា​មើល​ថា តើ​ក្រុម​ណា​ជា​ម្ចាស់​ជ័យ​លាភី​សម្រាប់​ការ​ប្រកួត​ប្រជែង​ផែន​ការ​អាជីវកម្ម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ២០១៥​។  

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត ព្រម​ទាំង​ទទួល​បាន​ការ​អនុញ្ញាត​និង​គាំទ្រ​យ៉ាង​មុត​មាំ​ពី​ក្រសួង​អប់រំ​យុវជន​ និង ​កីឡា ដើម្បី​ជំរុញ​គាំទ្រ​ដល់​យុវជន​កម្ពុជា​ទូទាំង​ប្រទេស ​ដែល​មាន​ទឹកចិត្ត​ស្រលាញ់ ​និង ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​សហគ្រិន​ឲ្យ​មាន​ឱកាស​អាច​ធ្វើ​ការ​អភិវឌ្ឍន៍​ផែន​ការ​អាជីវកម្ម​របស់​ខ្លួន ព្រម​ទាំង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នូវ​ភាព​ជា​សហគ្រិន ​ដែល​ឈាន​មុខ​គេ​ក្នុង​ប្រទេស ស្រប​ពេល​ដែល​វិនិយោគ​គិន​ជា​ច្រើន​បាន​នឹង​កំពុង​ធ្វើ​ដំណើរ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា៕

 
 
 

 

 

សូមអាន ៖  យុវជន​ឆ្នើម​៩​នាក់​នឹង​មាន​ឱកាស​ក្លាយ​ជា​សហគ្រិន​វ័យ​ក្មេង

 

 

 

អត្ថបទ៖ លឹម សុ​នា