អបអរ​​ជាមួយ​ជើងឯក ​EPL ​​​រដូវកាល​​ ២០១៤/២០១៥ ​ក្នុង​ព្រឹត្តិការណ៍​​ SINGHA STADIUM

  • 2015-05-25 21:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​និង​អស្ចារ្យ​បំផុត​នៅ​ក្នុង​រដូវកាល​ ២០១៤/២០១៥​​ នៃ​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស​ EPL ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ អាទិត្យ​ ទី​ ២៤ ​ខែឧសភា​ ឆ្នាំ ​២០១៥​​ ដែល​ជា​ប្រកួត​ចុងក្រោយ​បិទ​រដូវ​កាល​​​រវាង​​​​​​ក្រុម​​​​តោខៀវ ​Chelsea ​​ និង​ ​​​ឆ្មាខ្មៅ Sunderland ​​និង​មាន​​​​​ផ្សាយ​បន្តផ្ទាល់​​នៅ​ SINGHA Stadium ​ដែល​មាន​ទីតាំង​នៅ​អគារ​តាំង​ពិព័រណ៍​កោះ​ពេជ្រ​ ចាប់​ពី​ម៉ោង​ ៥ ​​ល្ងាច​តទៅ​​។​

 

នៅ​ក្នុង​ការ​ប្រកួត​ដ៏​រំភើប​រីករាយ​នេះ​ មាន​ការ​ចូលរួម​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ​កីឡា​បាល់ទាត់​ជាមួយ​បរិយាកាស​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ខណៈ​ដែល​ក្រុម​ Chealsea ​​ បាន​ដឹង​រួច​ទៅ​ហើយ​ថា​គេ​នឹង​ក្លាយ​ជា​ជើង​ឯក​ English Premier League​ ក្នុង​ រដូវកាល​ ២០១៤/២០១៥​​ នេះ។

 

 

នៅ​ថ្ងៃ​បញ្ចប់​នៃ​រដូវកាល​ EPL ​ក្នុង​ឆ្នាំ​នេះ​ ក្រុម​ Chelsea​​ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ដ៏​រីករាយ​ចំពោះ​ជ័យជំនះ​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​​របស់​ English Premier League ​ក្នុង​ រដូវកាល​ ២០១៤/២០១៥​​ ​​ ជាមួយ​សមាជិក​ក្រុម​ និង​ អ្នក​គាំទ្រ​នៅ​ពាសពេញ​ពិភពលោក​ ខណៈ​ពេល​នោះ​ដែរ​ក្រុម​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​ ក៏​មាន​មោទនភាព​បំផុត​ និង​ បាន​អបអរសាទរ​ដោយ​បាន​បន្លឺ​នូវ​សំឡេង​​​​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កង​រំពង​នៅ​ SINGHA Stadium។​

 

Singha Stadium​ គឺ​ជា​ព្រឹត្តិការណ៍ជួប​ជុំ​​ទស្សនាការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​​ដែល​​អ្នក​គាំទ្រ​​កម្ពុជា​រាប់​ពាន់នាក់​​​​ទន្ទឹង​រង់​ចាំ ជា​កន្លែង​ដែល​អ្នក​គាំទ្រ​ទស្សនា​​ និង​​​ ​​​ជួប​ជាមួយ​​បរិយាកាស​ដ៏​រំជើប​រំ​ជួល​ពិតប្រាកដនៃ​ការ​ប្រកួត​បាល់​ទាត់​​នៃ​​ក្រប​ខណ្ឌ​កំពូល​​​ក្នុង​ប្រទេស​អង់គ្លេស។ អ្នក​ទស្សនា​ទាំង​អស់​បាន​​ហ៊ោកញ្ជៀវ​យ៉ាង​កង​រំពង​ដែល​​​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេក្រង់​ដ៏​ធំ​​ ងាយ​ស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាល​ស្មៅ​​នៃ​ប្រទេស​អង់គ្លេស។​ អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់​ផ្អើលរបស់​ខ្លួន​ថា Singha Stadium គឺ​ពិត​ជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់ទាត់​​​​។​

 

 

អ្វី​ដែល​កាន់​តែ​អស្ចារ្យទៅ​ទៀត​នោះ​ ​ អ្នក​ចូល​រួម​ទាំង​អស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ប្រគំ​តន្រ្តី​​ពិសេស​ដែល​មាន​ការ​ចូល​រួម​សហការ​រវាង​​កំពូល​តារាចម្រៀង​​ក្នុង​ប្រទេស​កម្ពុជា​​ដូចជា​​ លោក ខេម  កញ្ញា ​ឱក សុគន្ធកញ្ញា ​កញ្ញា ​ខារ៉ា ​និងក្រុម​អ្នកចម្រៀង​ដ៏​ល្បី​ប្រចាំ​ STORM BAND ​និង​​ក្រុម​រាំ​អាជីព​របស់ ​ស្រាបៀរ​ សឹង្ហា ​មក​ពី​ប្រទេស​ថៃ​ បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​  តន្រ្តីទាំង​មូល​​​ ខណៈ​ ​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាងមុខ​ឆាក​​​​សប្បាយ​រីករាយ​​​ជាមួយ​នឹង​ការ​ពិសា​ ស្រាបៀរ   សឹង្ហា ដ៏​ឆ្ងាញ់​ត្រជាក់​។

 

សូម​បញ្ជាក់​ថា​សម្រាប់​​ព្រឹត្តិការ​ណ៍​ដ៏ធំ​​ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​ត្រឹម​តែ​ ៦០០០​​ រៀល​ប៉ុណ្ណោះ​ ​លោក​អ្នក​នឹង​ទទួល​បាន​ស្រាបៀរ សឹង្ហា​ ២​ កំប៉ុង​ដោយ​ឥតគិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ ស្រាបៀរ​ សឹង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​​​​ផ្សេងៗ​ផងដែរ។​

 

 

លើស​​ពី​នេះ​ទៅ​ទៀត​ អ្នក​ចូល​រួមទាំង​អស់​​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​រដង​ពី​ ស្រា​បៀរ សឹង្ហា​​។ រាល់​ពេល​ជាវ​​ស្រាបៀរ​ សឹង្ហា លោក​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ជាច្រើន​ទៀត​ពី​ការ​កោស​​សន្លឹក​ប័ណ្ណដូច​ជា អាវយឺត​ Chelsea កាបូប ​ Chelsea តុក្កតា​ Chelsea មួក​ បន្តោង​សោ ​SINGHA​ និង​ Chelsea ​ ក៏​ដូចជា​  ឆ័ត្រ និង​អាវ​យឺត​ SINGHA។​ ក្រៅពីនោះ​លោក​អ្នក​អាច​ជាវ​ស្រាបៀរ​សឹង្ហា ​១ថូ​តូច​តម្លៃ​ ១២ ០០០​រៀល​ ទទួល​បាន​ឆ្នោត​កោស​ផ្សង​សំណាង​ចំនួន​២​សន្លឹក​ និង​ ១ថូ​ធំ​តម្លៃ ​៣៥ ០០០​រៀល​ ទទួល​បាន​ឆ្នោត​ផ្សង​សំណាង​ចំនួន​៦​សន្លឹក។​

 

បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​កម្មវិធី​ពិសេស​សម្រាប់​​អតិថិជន​របស់ស្រាបៀរ​ សឹង្ហា ដោយ​​​​​​រាល់​ការ​ជាវ​ស្របៀរ​ សឹង្ហា មួយ​កេស នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​តែ​ ១៥​ ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ទទួល​បាន​​សន្លឹក​ឆ្នោត​ និង​ការ​កោស​ប័ណ្ណ​ផ្សង​សំណាង​ចំនួន​ ១២​ សន្លឹក។ អ្នក​ចូលរួម​ទាំង​អស់​ពិតជាការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​​យ៉ាង​ខ្លាំង ​ហើយ​ជាក់​ស្តែង​ “ការ​ជាវ​កាន់​តែ​ច្រើន​ បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​” ពិត​ប្រាកដ​មែន​។

 

 

សូម​រង់ចាំ​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ​នៃ​ក្រប​ខណ្ឌ​កំពូល​របស់​ប្រទេស​អង់គ្លេស​ជាមួយ​ព្រឹត្តិការណ៍​ SINGHA STADIUM​ នៅ​ឆ្នាំ​បន្ទាប់​ដែល​នឹង​មាន​ការ​ផ្ដល់​ជូន​កាន់​តែ​ច្រើន​ជាង​មុន​ នូវ​រង្វាន់​ និង​ ការ​កម្សាន្ត​ដ៏​រីករាយ​ដល់​លោកអ្នក។​ សូម​រង់ចាំ​ទទួលយក​ការបម្រើ​ និង​ការ​ផ្ដល់​ជូន​ពិសេសៗ​ពី​ស្រាបៀរ​ SINGHA ។

 

Singha Stadium​ កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់។

 

អត្ថបទ៖ ពាណិជ្ជកម្ម