Real Madrid បណ្ដេញអ្នក​ចាត់ការ​ Ancelotti ជា​ផ្លូវការ​

  • 2015-05-26 14:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti ត្រូវ​បាន​ក្លិប​ Real Madrid បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ដឹក​នាំ​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​២រដូវ​កាល។

 

លោក Carlo Ancelotti

 

លោក Florentino Perez ប្រធាន​ក្លិប Real បាន​ប្រាប់​ក្នុង​សន្និសីទ​កាសែត​ថា៖ "វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល​នោះ​ទេ។ តើ Ancelotti ធ្វើ​អ្វី​ខុស? ខ្ញុំ​ក៏​មិន​ដឹង​​នោះ​ទេ​ តែ​តម្រូវ​ការ​នៅ​ Real Madrid គឺ​ខ្ពស់​ខ្លាំង​ណាស់។ ក្ដី​ស្រលាញ់​របស់​អ្នក​គាំទ្រ​ និង​កីឡាករ ចំពោះ​ Carlo គឺ​ដូច​ជា​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​ចំពោះ​គាត់​ដូច​គ្នា"។​

 

​Ancelotti បាន​​ជួយ​ឲ្យ​​ Real ឲ្យ​ឈ្នះ​ពាន​ Copa del Rey, UEFA Super Cup, FIFA Club World Cup និង​ជួយ​ឲ្យ​ក្លិប​នេះលើក​ពាន​​​ UEFA Champions League ជា​លើក​ទី​១០​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លិប កាល​ពី​រដូវ​កាល​ដំបូង​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ​វិញ ក្រុម​ជោគជ័យ​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​ មិន​បាន​ពាន​អ្វី​នោះ​ទេ ដោយ​​ត្រូវ​ Juventus ទម្លាក់​ចេញ​ពី Champions League បាន​លេខ​២​នៅ La Liga ដោយ​ចាញ់​ក្រុម​ជើង​ឯក Barcelona ២ពិន្ទុ។

 

ប្រធាន​ក្លិប Real លោក Florentino Perez 

 

គិត​ទាំង​អ្នក​ចាត់ការ​អ៊ីតាលី វ័យ​៥៥ឆ្នាំ​នេះ​ ប្រធាន​ក្លិប Real បាន​បណ្ដេញ​អ្នក​ចាត់ការ​អស់​៩នាក់​ហើយ​ ក្នុង​រយៈ​ពេល​ត្រឹម​១២ឆ្នាំ​ចុង​ក្រោយ។ សម្រាប់​តំណែង​អ្នក​ចាត់ការ​ថ្មី មិន​ទាន់​​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​​ក្លិប​នឹង​ប្រកាស​​នៅ​សប្ដាហ៍​ក្រោយ។ ពាក្យ​ចចាមអារ៉ាម​កន្លង​មក គឺ​អ្នក​ចាត់ការ Rafael Benitez របស់ Napoli អាច​ចូល​មក​កាន់​តំណែង​នេះ ខណៈ​លោក Jurgen Klopp ដែល​ទើប​ចាកចេញ​ពី Dortmund ក៏​ត្រូវ​បាន​គេ​គិត​ថា​អាច​ចូល​កាន់​តំណែង​នេះ​ដែរ។

 

សម្រាប់​ប្រិយមិត្ត​វិញ តើ​យល់​ស្រប​ការ​សម្រេច​ចិត្ត​បណ្ដេញ​លោក Ancelotti ដែរ​ឬ​ទេ? តើ​អ្នក​ចាត់ការ​រូប​ណា នឹង​ចូល​មក​អង្គុយ​កៅអី​​ដ៏​ក្ដៅ​ដែល​កំពុង​ទំនេរ​នេះ?​​

 

ចុច​អាន៖​ Real Madrid និង Inter Milan ជា​ក្លិប​យក្ស​នៅ​​អឺរ៉ុប ដែល​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​មក​កម្ពុជា

 

ដោយ៖ សុវត្ថិ

ប្រភព៖ bbc

អត្ថបទពេញនិយម