បេនីយុំាង បញ្ចេញ​វីដេអូ​ឱប​ឆ្កែ មើល​ហើយ​តិច​ច្រណែន​សត្វ​ទៅ!

  • 2015-05-26 17:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង បេនីយុំាង បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ថ្មី​ៗ​នេះ ដោយ​ឱប​ប្រលែង​ជាមួយ​កូន​សុនខ​តូច​មួយ ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ពោល​សរសើរ​ថា ទាំង​ម្ចាស់​ទាំង​សត្វ​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​ដូច​គ្នា។

 

 

សាមី​ខ្លួន អះអាង​ថា សុនខ គឺ​ជា​សត្វ​ចិញ្ចឹម​ដែល​នាង​ស្រឡាញ់​បំផុត ដោយ​បច្ចុប្បន្ន​នាង​មាន​ចិញ្ចឹម​ដល់​ទៅ​២​ក្បាល​ឯណោះ។ "អា​មួយ​ធំ​ជាង​គេ​ឈ្មោះ អាពី ឯ​អា​មួយ​តូច​ឈ្មោះ អាប៊ូលូ ហើយ​ទៅ​ណា​មក​ណា ខ្ញុំ​តែង​យក​ពួក​វា​តាម​ស្ទើរ​គ្រប់​ពេល សូម្បី​តែ​ពេល​គេង ក៏​ខ្ញុំ​យក​មក​គេង​ជាមួយ​ដែរ"។ បេនីយុំាង បញ្ជាក់​ប្រាប់។

 

តួ​ស្រី​ក្នុង​បទ​ចម្រៀង "” រូប​នេះ បាន​ពន្យល់​ថា តាម​នាង​ធ្លាប់​អាន​ព័ត៌មាន "ឆ្កែ" គឺ​ជា​ប្រភេទ​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែល​ចេះ​ស្រឡាញ់​ម្ចាស់​បំផុត បើ​ធៀប​នឹង​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត។ ដូច្នេះ​ហើយ គួប​ផ្សំ​នឹង​ចំណុច​នេះ​ផង ផ្សំ​នឹង​និស្ស័យ​តាំង​ពី​កំណើត​របស់​នាង​ដែល​ស្រឡាញ់​ចូល​ចិត្ត​សត្វ​នេះ​ផង ទើប​ធ្វើ​ឲ្យ​នាង​ស្រឡាញ់​ពួក​វា​កាន់​តែ​ខ្លាំង។

 

 

"មុខ​ពួក​វា​មើល​ទៅ​ស្លូត ហើយ​ចេះ​ទៀត ពេល​អផ្សុក ពេល​ពិបាក​ចិត្ត លេង​ជាមួយ​ពួក​វា វា​ចេះ​ធ្វើ​ឲ្យ​យើង​បាត់​អផ្សុក ហើយ​សប្បាយ​ចិត្ត អីចឹង​ហើយ ខ្ញុំ​តែង​តែ​យក​វា​ទៅ​តាម​គ្រប់​តែ​ពេល"។ បេនីយុំាង បន្ថែម។

 

បេនីយុំាង ស្រឡាញ់​ឆ្កែ​ប៉ុណ្ណា មើល​វីដេអូ​នេះ​ដឹង​ហើយ តែ​ហាម​ច្រណែន...!!!

 

 

អត្ថបទ៖ ទារិកា