អ៊ីវ៉ា ​ស្ទាក់ស្ទើរ​រឿង​ចាកចេញ​ពី សាន់ដេ

  • 2015-05-27 16:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីវ៉ា បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ចំពោះ​ការ​ចាក​ចេញ​ទៅ​កាន់​ទ្រនំ​ថ្មី ខណៈ​កុងត្រា​ជាមួយ​ផលិតកម្ម សាន់ដេ នៅ​សល់​ប្រមាណ​ត្រឹម​ ៤​ ខែ​ ទៀត។ សាមី​ខ្លួន​បញ្ជាក់​ថា អាច​នឹង​យក​ពេល​មក​ធ្វើ​ការ​ពិចារណា​សិន ព្រោះ​មាន​ផលិតកម្ម​ចម្រៀង​ចំនួន ​៣​ ហើយ កំពុង​ទាក់ទង​ក្នុងនោះ​ក៏​មាន​ផលិតកម្ម Town ផង​ដែរ។

 

 

 

នៅ​ក្នុង​កម្មវិធី​ខួប​កំណើត​របស់ ម៉ាដូណា យប់​ម្សិល​មិញ អ៊ីវ៉ា បាន​និយាយ​ថា៖ "ចំពោះ​បញ្ហា​ហ្នឹង នាង​ខ្ញុំ​អត់​សម្រេច​ចិត្ត​ទេ ព្រោះ​ថា នៅ​រយៈ​ពេល​៤​ខែ​ទៀត ទើប​ដាច់​កុង​ត្រា"។ តារា​ចម្រៀង​មក​ពី​​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បន្ត​ថា ក្រុម​ហ៊ុន​ក៏​មាន​គោលការណ៍​បន្ត​កុងត្រា​ផង​ដែរ ប៉ុន្តែ ​អាស្រ័យ​លើ​សាមី​ខ្លួន​ផ្ទាល់​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​បន្ត​កុង​ត្រា​ជាមួយ​កន្លែង​ចាស់ ឬ​ទៅ​ផលិតកម្ម​ថ្មី​នោះ។

 

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ប្រសិន​បើ​ចាក​ចេញ​ពី​ទ្រនំ​ចាស់​មែន​នោះ ក៏​មិន​បាន​នាំ​ឪពុក​របស់​នាង ទៅ​ជាមួយ​នោះ​ទេ។ តារា​រូប​នេះ​អះអាង​ថា ឪពុក​នាង​នៅ​ច្រៀង​បន្ត​ក្នុង​ផលិតកម្ម​ សាន់ដេ ដដែល។

 

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​នេះ​តារា​ត្រៀម​ផុត​កុង​ត្រា​ ៦ ​ឆ្នាំ​ក្នុង​ផលិតកម្ម សាន់ដេ រូប​នេះ​បញ្ជាក់​ថា នឹង​យក​ពេល​មក​ធ្វើ​ការ​ពិចារណា និង​ ធ្វើ​ការ​សម្រេច​ចិត្ត​សិន ក្រោយ​បញ្ចប់​កុងត្រា ដែល​នៅ​សល់​ ៤ ​ខែ​ទៀត​នោះ។ ជាមួយ​គ្នា​នោះ នាង​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​ថា ផលិតកម្ម​ណាមួយ​ល្អ ឬ​មិន​ល្អ​នោះ​ទេ ព្រោះ​មិន​ទាន់​ឈាន​ជើង​ចាកចេញ​ពី​ផលិតកម្ម សាន់ដេ នៅ​ឡើយ៕

 

អាន​អត្ថបទ៖ បេនីយុំាង បញ្ចេញ​វីដេអូ​ឱប​ឆ្កែ មើល​ហើយ​តិច​ច្រណែន​សត្វ​ទៅ!

អានអត្ថបទ៖ ម៉ាដូណា ធ្វើ​ខួប​យប់​មិញ ​គម្រប់ ​៣០ ​ឆ្នាំ

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី