ឈុត​ក្រៅ​ឆាក​រឿង​ថ្មី​របស់​កុំកុំ​ ​ ​បាន​មើល​ធានា​ថា ​ជក់ចិត្ត

  • 2014-10-10 20:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​ចុងក្រោយ​ដែល​ចូលរួម​សម្ដែង​ដោយ​ Donnie Yen (កុំកុំ) ​​មាន​ចំណងជើង​ថា ​"Kung Fu Jungle” ​បាន​​បញ្ចេញ​​ឈុត​​ក្រៅ​ឆាក​ពី​សកម្មភាព​​សម្ដែង​ដ៏​​ជក់ចិត្ត​​របស់​​តារា​សម្ដែង​ក្នុង​រឿង​នេះ។​ ភាពយន្ត​ថ្មី​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ដូចជា ​Donnie Yen, Charlie Yeung, Wang Baoqiang ​និង​ Michelle Bai ​ជាដើម។ ​​​

 

ឈុត​មួយ​ក្នុង​រឿង​ "Kung Fu Jungle"

 

រឿង​ដែល​មាន​វត្តមាន​តារា​​ជើង​រន្ទះ​​ហុងកុង​​នេះ ​​រៀបរាប់​ពី​​គ្រូ​ក្បាច់​គុន​ម្នាក់​ដែល​ធ្វើការ​​នៅ​សាលា​​ប៉ូលិស​ឈ្មោះ ​​Teddy Chan ​(សម្ដែង​ដោយ​កុំកុំ)។ ​​ថ្ងៃ​មួយ ​គេ​​បាន​សម្លាប់​បុរស​ម្នាក់​ដោយ​អចេតនា ​និង​​ត្រូវ​ជាប់គុក។ ​​ពេល​គេ​ជាប់​គុក ​​ឃាតក​កំណាច​ម្នាក់​​បាន​ព្យាយាម​សម្លាប់​គ្រូ​ក្បាច់​គុន​​ជើង​ចាស់​ជា​បន្តបន្ទាប់។ ​​ដើម្បី​បញ្ឈប់​ឃាតក​ចិត្ត​ត្រជាក់  Chan ​បាន​សុំ​ខ្លួន​ចូល​ជួយ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​គុក។

 

មើល​ឈុត​សម្ដែង​ខ្លីៗ​ខាងក្រោម ​អ្នក​នឹង​ដឹងច្បាស់​​ថា ​រឿង​នេះ​​ជក់​ចិត្ត​ប៉ុណ្ណា! http://youtu.be/4wLLVEOfpOE ​"Kung Fu Jungle” ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ទី ៣០ ​តុលា​ខាងមុខ ​ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ​នឹង​ចាប់​ផ្ដើម​ចាក់​នៅ​ចិន៕

 អាន៖ តារា​ KPOP ៩​ដួង ដែល​មាន​ឈ្មោះ​ដូច​ខ្មែរ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Wikipedia