Sony បង្ហាញ Xperia Z3+ ស្ដើង ស្រាល និងលឿនជាងមុន
- 2015-05-27 20:39:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony បង្ហាញ Xperia Z3+ ស្ដើង ស្រាល និងលឿនជាងមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានប្រកាសទូរសព្ទជំនាន់ថ្មីមួយនៃម៉ូដែល Xperia Z3 ដែលមានឈ្មោះថា Xperia Z3+ ដែលម៉ូដែលមួយនេះគឺស្ដើងជាងនិងស្រាលជាងម៉ូដែលមុន ហើយថែមទាំងមានល្បឿនដំណើរការលឿនជាងមុនថែមទៀតផង។
Xperia Z3+ គឺមានកំពស់ និងទទឹងដូចទៅនឹង Xperia Z3 (១៤៦ម.ម x ៧២ម.ម) ប៉ុន្តែមានកម្រាស់ស្ដើងជាងម៉ូដែលមុនដោយមានកម្រាស់ត្រឹមតែ ៦,៩ម.ម និងមានទម្ងន់ ១៤៤។
ជាមួយនឹង CPU បានបំពាក់ដោយ octa-core Qualcomm Snapdragon 810 ដែលក្រុមហ៊ុន Sony បានអះអាងថា ដំណើរការល្អនិងមានល្បឿនលឿនជាងម៉ូដែលមុន។ ជាមួយគ្នានោះដែរ កាមេរ៉ាក៏បានបង្កើនទំហំដល់ 5MP និងកាមេរ៉ាក្រោយទំហំ 20.7 MP។ ចំណែកឯថាមពលថ្ម 2930 mAh ទាបជាងម៉ូដែលមុន (3,100mAh) ប៉ុន្តែ Sony អះអាងថា រយៈពេលប្រើប្រាស់បាន ២ ថ្ងៃដូចគ្នា ប៉ុន្តែរយៈពេលសាកលឿនជាង ដោយចំណាយពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ។
Xperia Z3+ នឹងត្រូវបានដាក់លក់ទូទាំងពិភពលោកក្នុងខែមិថុនាខាងមុខនេះ ដែលមានបួនពណ៌ដូចជា ខ្មៅ ស ទង់ដែង និងបៃតងខ្ចី រីឯតម្លៃពុំទាន់បានប្រកាសនៅឡើយនោះទេ។
លក្ខណៈសម្បត្តិសំខាន់ៗរបស់ Xperia Z3+៖
អានបន្ត៖ Sony បង្ហាញ Tablet រាងស្ដើងប្រជែង iPad Air
ប្រែសម្រួល៖ សំនៀង ប្រភព៖ telegraph, sonymobile