Mancini ថា Balotelli លេងនៅ Liverpool ជាឱកាសចុងក្រោយហើយ
- 2014-10-10 21:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mancini ថា Balotelli លេងនៅ Liverpool ជាឱកាសចុងក្រោយហើយ
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការក្រុម Man City លោក Roberto Mancini បាននិយាយថាការបានលេងនៅ Liverpool របស់ Mario Balotelli ជាឱកាសចុងក្រោយហើយសម្រាប់ខ្សែប្រយុទ្ធម្នាក់នេះ ក្នុងការបញ្ចេញសមត្ថភាពលេងនៅក្លិបធំៗ ហើយរូបគេក៏បានដឹងពីរឿងនេះដែរ។
Mancini ដែលសព្វថ្ងៃជាអ្នកចាត់ការក្លិបទួរគី Galatasaray បាននិយាយរឿងលោក និង Balotelli ថា៖ “Mario ជាមនុស្សល្អណាស់ ប៉ុន្តែគាត់បានដឹងច្បាស់ហើយថា Liverpool ប្រហែលជាក្លិបចុងក្រោយហើយដែលគាត់អាចបញ្ចេញសមត្ថភាពនៅលើទីលានបាន។ នេះជាឱកាសចុងក្រោយរបស់គាត់។ ខ្ញុំជារើយៗតែងតែណែនាំគាត់តាមការផ្ញើសារ ប៉ុន្តែមានតែខ្លួនគាត់ទេដែលអាចជួយខ្លួនឯងបាន។ គាត់ប្រាប់ខ្ញុំដែរថាគាត់ចង់ធ្វើឱ្យបានល្អ និងរកគ្រាប់បាល់ខ្លាំងណាស់នៅ Liverpool តែអត់ទាន់បាន”។
អ្នកចាត់ការវ័យ៤៩ឆ្នាំរូបនេះធ្លាប់ជាគ្រូបង្វឹករបស់ Mario Ballotelli កាលនៅ AC Milan និង Manchester City។ Balotelli ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះ ចាប់តាំងពីផ្លាស់ចេញពី AC Milan ទៅ Liverpool ខណៈជម្រើសជាតិអ៊ីតាលីក៏ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះមិនជាប់ដែរ៕
Mancini និង Balotelli ពេលមានបញ្ហាជាមួយគ្នាក្នុងពេលហ្វឹកហាត់នៅ Man City
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ goal