Sevilla ​លើក​ពាន​ Europa League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​ឈ្នះ​ Dnipro យប់​មិញ

  • 2015-05-28 15:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អេស្ប៉ាញ​ Sevilla ​បាន​លើក​ពាន​ UEFA Europa League ​២​​រដូវ​កាល​ជាប់​គ្នា ​និង​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ ដែល​លើក​ពាន​អឺរ៉ុប​លំដាប់​ទី​២​នេះ បាន​៤​សម័យ​កាល​​ច្រើន​ជាង​គេ​ទាំង​អស់ ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ឈ្នះ​ FC Dnipro ​៣-២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ទីក្រុង Warsaw ​ប្រទេស​ប៉ូឡូញ​យប់​មិញ។

 

 

​Dnipro របស់​អ៊ុយក្រែន​ ដែល​​​ឡើង​ទៅ​​​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ បាន​នាំ​មុខ​ Sevilla មុន​​តាំង​តែ​ពី​នាទី​៧ ដោយ​ការ​តែត​របស់​ Nikola Kalinic ប៉ុន្តែ​ត្រូវ​ក្រុម​​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ វាយ​បក​២​គ្រាប់​វិញ ​ដោយ​ Grzegorz Krychowiak ​នាទី​២៨ និង​ Carlos Bacca ​នាទី​៣១។ យ៉ាងណាក្ដី មុន​ចប់​តង់​ទី​១ Ruslan Rotan ​រក​គ្រាប់​ឲ្យ​ Dnipro តាម​ស្មើ​ ២-២ វិញ ដោយ​បាល់​ហ្វ្រីឃីត​ នាទី​៤៤។

 

​ចូល​ដល់​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី វ័យ​២៨​ឆ្នាំ Bacca បាន​​រក​គ្រាប់​បាល់​ទី​២​របស់​ខ្លួន​បាន​សម្រេច​ នៅ​នាទី​៧៣ និង​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុម Sevilla ​តែ​ម្ដង។ ដូច្នេះ​ម្ចាស់​ជើង​ឯក​ Europa League ថ្មី​មួយ​នេះ នឹង​​អាច​ចូល​លេង​នៅ​​ក្របខ័ណ្ឌ UEFA Champions League នៅ​រដូវ​កាល​ថ្មី ២០១៥/១៦។

 

សរុប​មក​​ Sevilla គឺជា​ក្រុម​ ដែល​លើក​ពាន​ Europa League បាន​៤​សម័យ​កាល​ (២០០៦, ២០០៧, ២០១៤, ២០១៥) ​ច្រើន​ជាង​គេ ខណៈ​ដែល​ក្រុម​ដែល​ធ្លាប់​លើក​ពាន​មួយ​នេះ បាន​៣​សម័យ​កាល​​មាន Juventus, Inter Milan និង Liverpool៕

 

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

អត្ថបទពេញនិយម