Pique ​សុខ​ចិត្ត​ឈប់​លេង​បាល់ ប្រសិន​បើ​ឱ្យ​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ក្រៅ​ពី Barca

  • 2015-05-28 21:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Gerard Pique ​បាន​បញ្ជាក់​ថាខ្លួន​សុខ​ចិត្ត​ចូល​និវត្តន៍​ទាំង​វ័យ​ក្មេង​ប្រសើរ​ជាង​ទៅ​លេង​នៅ​ក្លិបផ្សេង​ ​ប្រសិន​បើ​ក្រុម Barcelona ​លក់​​ចេញ​នៅ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ។

 

 

Gerard Pique ​បាន​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​ថា មិន​ព្រម​ពាក់​អាវ​ក្លិប​ផ្សេង​ក្រៅ​ពី Barcelona ​នោះ​ទេ ហើយ​ប្រសិន​បើ​ខាង​ក្លិប​គិត​ថា​រូប​គេ​អត់​​សមត្ថភាព​មិន​អាច​ជួយ​ក្រុម​បាន​ទៀត​នោះ លោក​នឹង​ប្រកាស​ចូល​និវត្តន៍​ភ្លាម​ៗ​តែ​ម្ដង។ "ខ្ញុំ​នឹង​ចូល​និវត្តន៍​នៅ​ក្រុម Barca។ ខ្ញុំ​មិន​ទាន់​ដឹង​ថា​ពេល​ណា​នោះ​ទេ។ តែ​អ្វី​ដែល​ច្បាស់​គឺ​ខ្ញុំ​មិន​ពាក់​អាវ​ក្រុម​ផ្សេង​ឡើយ។ ប្រសិន​បើ​រដូវ​កាល​ក្រោយ ខ្ញុំ​មិន​អាច​លេង​នៅ​ទី​នេះ​បាន ខ្ញុំ​នឹង​ប្រកាស​ចូល​និវត្តន៍​ត្រឹម​អាយុ​២៩​ឆ្នាំ​តែ​ម្ដង ខ្ញុំ​មិន​ទៅ​លេង​នៅ​ក្លិប​ផ្សេង​ទៀត​ទេ”។ ​អតីត​កីឡាករ Man Utd ​បាន​និយាយ​។

 

 ឈុត​រដូវ​កាល​ក្រោយ​របស់​ក្រុម Barcelona

 

ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ចូល​ជា​យុវជន​របស់ Barca ​តាំង​ពី​អាយុ​១០​ឆ្នាំ​ ហើយ​បាន​ចាកចេញ​ពី​ក្លិប​ទៅ​លេង​នៅ​ Manchester United ​ត្រឹម​វ័យ​១៧​ឆ្នាំ ប៉ុន្តែ​លេង​នៅ​អង់គ្លេស​បាន​៤​ឆ្នាំ ស្វាមី​របស់ Shakira ​រូប​នេះ​ក៏​ផ្លាស់​មក​លេង​នៅ​អេស្ប៉ាញ​វិញ។ ក្នុង​នាម​ជា​ខ្សែ​ការពារ​លំដាប់​ពិភពលោក  Pique ​ជា​កីឡាករ​ដែល​ធ្លាប់​លើក​ពាន​ធំ​ជាង​គេ​នៅ​អឺរ៉ុប UEFA Champions League ​និង​ FIFA World Cup ​ផង​ដែរ៕

 

ចុចអានPique ​បង្ហាញ​​អាវ​ដែល​ប្រមូល​ទុក​​ជាង​១០ឆ្នាំ​ យ៉ាង​អស្ចារ្យ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី