កម្មវិធី​ប្រកួត​ និង​លទ្ធផល​របស់​ក្រុម​កម្ពុជា​នៅ​ស៊ីហ្គេម​ថ្ងៃ​នេះ

  • 2015-06-03 20:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​៣ មិថុនា​នេះ ក្រុម​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​បី​ប្រភេទ​កីឡា​ គឺ​ គុនដាវ វាយ​កូន​ឃ្លី​លើ​តុ និង​បាល់ទាត់។ សម្រាប់​ប្រភេទ​កីឡា​គុន​ដាវ និង​បាល់ទាត់ គឺ​ជា​ថ្ងៃ​ដំបូង​សម្រាប់​ក្រុម​កម្ពុជា តែ​សម្រាប់​វាយ​កូន​ឃ្លី​លើ​តុ​វិញ គឺ​ជា​ថ្ងៃ​ទី​៣​​ហើយ។

 

  • កីឡាករគុណ​ដាវ ឃីម សំមាន ​ប្រកួត​ជាមួយ​​ KOH I Jie របស់ម៉ាឡេស៊ី លើ​វិញ្ញាសា​ទោលផ្នែក​បុរស ជុំ​១៦នាក់​ចុង​ក្រោយ នា​ម៉ោង​១រសៀល (ម៉ោង​នៅ​កម្ពុជា)។ ជា​លទ្ធផល​កីឡាករ​កម្ពុជា បាន​ចាញ់​កីឡាករ​ម៉ាឡេស៊ី ១៥-៥។

 

  • កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ លីម សុខឡុង ​ប៉ះ​កីឡាករ CHAITAT Chaisit របស់​ថៃ លើ​វិញ្ញាសា​វាយ​ទោល ពូល D (ប្រកួត​លើក​ទី​២) នា​ម៉ោង ១២:៤០ថ្ងៃ (ម៉ោង​នៅ​កម្ពុជា)។ ជា​លទ្ធផលកីឡាករ​កម្ពុជា ចាញ់​កីឡាករ​ថៃ ៣-០ (១៤-១២, ១១-៥ និង​១១-៨)។

 

  • កីឡាករ ណៃ សារ៉ាវី ​​ជួប CHEW Zhe Yu C របស់​ម្ចាស់ផ្ទះ​សិង្ហបុរី លើ​វិញ្ញាសា​វាយ​ទោល ពូល B (ប្រកួត​ទី​២) នា​ម៉ោង​ ២:៣០នាទី (ម៉ោង​នៅ​កម្ពុជា)។ ជា​លទ្ធផល​កីឡាករ​កម្ពុជា ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ ៣-០ (១១-៣, ១១-៣, ១១-៥)។

 

  • កីឡាករ​ លីម សុខឡុង ​ជួប​កីឡាករ​មីយ៉ាន់ម៉ា TUN Myo Min វិញ្ញាសា​វាយ​ទោល ពូល D (ប្រកួត​ទី​៣) នា​ម៉ោង ៣:១០នាទី (ម៉ោង​នៅ​កម្ពុជា)។ ជា​លទ្ធផល កីឡាករ​កម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ៣-១ (១១-៩, ៩-១១, ១១-៦, ១២-១០)។

 

  • ក្រុម​បាល់ទាត់ U-23 កម្ពុជា នឹង​ត្រូវ​ប៉ះ U-23 ហ្វីលីពីន វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស ពូល A នា​ម៉ោង​ ៧:៣០នាទី​យប់​ (ម៉ោង​នៅកម្ពុជា)។ (ចុច​អាន ព័ត៌មាន​លម្អិត​នៃ​ការ​ប្រកួត)

លទ្ធផល​នឹង​មាន​ជូន​ប្រិយមិត្ត​ជា​បន្ត​បន្ទាប់!

ដោយ៖ សុខ សុវត្ថិ

អត្ថបទថ្មី