Marco Reus៖ ខ្ញុំ​នៅ​តែ​មិន​ចាប់​អារម្មណ៍ Arsenal, Man Utd, Chelsea ​និង Liverpool

  • 2015-06-04 20:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាល្លឺម៉ង់ Marco Reus ​បាន​និយាយ​ថា ខ្លួន​​មិន​​ស្ដាយ​ក្រោយ​ទេ ដែល​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ Borussia Dortmund កាល​ពី​ដើម​ឆ្នាំ​​នេះ ទោះ​កន្លង​មក​ធ្លាប់​មាន​ក្លិប​​ Arsenal, Man Utd, Chelsea ​និង Liverpool ចាប់​អារម្មណ៍​ក៏​ដោយ។

 

 

Reus ​មាន​តម្លៃ​ខ្លួន​ប្រហែល​ ២០​លាន​ផោន​ (ជាង​៣០​លាន​ដុល្លារ) កាល​ពី​​មុន​ចុះ​កុង​ត្រា​ថ្មី ប៉ុន្តែ​កីឡាករ​វ័យ​២៦​ឆ្នាំ បាន​សម្រេច​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​អាល្លឺម៉ង់ ​កាល​ពី​ខែ​កុម្ភៈ​ ទោះ​ជា​មាន​ក្លិប​ធំៗ​នៅ​អង់គ្លេស​ ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​ណា​ក្ដី។

 

អតីត​កីឡាករ​ក្រុម​ Borussia Monchengladbach ​បាន​ប្រាប់​ដល់​ Sport Bild ថា៖ "ខ្ញុំ​គ្មាន​ការ​សោកស្ដាយ​អ្វី​ឡើយ។ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​សោកស្ដាយ ចំពោះ​ការ​សម្រេច​ចិត្ត​​បន្ត​កុងត្រា​ថ្មី​របស់​ខ្ញុំ? ខ្ញុំ​បាន​គិត​ពី​វា យូរ​ណាស់​ហើយ មុន​ពេល​ខ្ញុំ​សម្រេច​ចុះ​កិច្ច​សន្យា។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ដដែល"។

 

 

Reus ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​២៩​ប្រកួត ឲ្យ​ Dortmund កាល​ពី​រដូវ​កាល​២០១៤/១៥ កន្លង​ទៅ​នេះ ប៉ុន្តែ​​ក្រុម​​មួយ​នេះ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៧ និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ DFB-Pokal ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ក្រោយ​ចាញ់​ Wolfsburg ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣-១។ ជា​ពិសេស​គឺ​គ្មាន​កៅអី​ UEFA Champions League ទេ​នៅ​រដូវ​កាល​ក្រោយ​ ខណៈ​ដែល​អ្នកចាត់ការ​ Jurgen Klopp ​ប្រកាស​ចាក​ចេញ​ពី​ក្លិប​ថែម​ទៀត៕

 

-ចុចអាន៖ Marco Reus បន្ត​កុង​ត្រា​ជាមួយ Dortmund ដល់​ឆ្នាំ​២០១៩

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ express

អត្ថបទថ្មី