កំពុង​​គេច​ពី​គ្រោះថ្នាក់ មិត្ត​ប្រុស​សុំ​រៀបការ​ ធ្វើ​ឲ្យ​នាង​ទប់​ទឹក​ភ្នែក​មិន​បាន

  • 2015-06-04 22:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​រំភើប​ចិត្ត​ទប់​​ទឹក​ភ្នែក​មិន​ជាប់ ខណៈ​ដែល​គេ​សុំ​នាង​រៀបការ ពេល​ពួក​គេ​​កំពុង​ថត​ភាពយន្ត​បែប​បាញ់​ប្រហារ​មួយ​ជាមួយ​គ្នា។

 

នៅ​ពេល Seth សម្រេច​ចិត្ត​សុំ​មិត្ត​ស្រី​របស់​ខ្លួន​ឈ្មោះ Cymber រៀប​ការ គេ​ចង់​ឲ្យ​ការ​ភ្ជាប់​ពាក្យ​នោះ​គឺ​ជា​រឿង​ដែល​នាង​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត។ ដូច្នេះ​ Seth ​បាន​ពឹង​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ Scott ដែល​ជា​អ្នក​ដឹកនាំ​រឿង​​ក្រៅ​ផ្លូវការ​​ម្នាក់​ឲ្យ​ជួយ​ក្នុង​រឿង​នេះ។ Scott បាន​រៀប​ចំ​គម្រោងការ​ដោយ​ធ្វើ​ជា​​អញ្ជើញ​ឲ្យ​គូ​សង្សារ​មួយ​គូ​នេះ មក​ធ្វើ​ជា​តួ​សម្ដែង​ក្នុង​ភាពយន្ត​របស់​ខ្លួន។

 

Seth និង Cymber បាន​សម្ដែង​ឈុត​គ្រោះថ្នាក់​មួយ​នៅ​លើ​ដំបូល​អគារ​ខ្ពស់​កណ្ដាល​ទីក្រុង។ ខណៈ​ដែល​ពួក​គេ​ថត​ជិត​ចប់ Seth បាន​លុត​ជង្គង់​ពី​ក្រោយ​ខ្នង​ Cymber ហើយ​ក៏​បាន​និយាយ​សុំ​នាង​រៀបការ ធ្វើ​ឲ្យ​នាង​រំភើប​ចិត្ត​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ។ ចង់​ដឹង​ស្ទីល​សុំ​រៀបការ​របស់ Seth ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ សូម​ទស្សនា​វីដេអូ​ដែល​ពួក​គេ​ទើប​តែ​បង្ហោះ​​ ខាង​ក្រោម​នេះ៖​​

 

ចុចអាន៖ឆ្កែ​កំពូល​​ឆ្លាត​ជួយ​ម្ចាស់​ឈ្នះ​ពាន Britain’s Got Talent 2015

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ elitedaily

អត្ថបទថ្មី