ឆ្កែ​កំពូល​​ឆ្លាត​ជួយ​ម្ចាស់​ឈ្នះ​ពាន Britain's Got Talent 2015 យប់​មិញ

  • 2015-06-01 21:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ម្ចាស់​ជយលាភី​កម្មវិធី Britain's Got Talent 2015 ដែល​ជា​រដូវ​កាល​ទី៩ បាន​រក​ឃើញ​ហើយ ក្រោយ​ប្រលង​ប្រជែង​សមត្ថភាព​គ្នា​យ៉ាង​ស្វិតស្វាញ​ពី​បេក្ខជន​នានា​​កាល​ពី​យប់​មិញ។ ឆ្កែ​កំពូល​ឆ្លាត​ឈ្មោះ Matisse បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់ ធ្វើ​ឲ្យ​ម្ចាស់​ឈ្នះ​ពាន អម​ជាមួយ​ទឹក​ប្រាក់ ២៥​ម៉ឺន​ផោន(ជាង ៣៨​ម៉ឺន​ដុល្លារ)។ ​

 

 

អ្នក​ស្រី Jules O'Dwyer និង​ឆ្កែ​ឈ្មោះ Matisse បាន​សម្ដែង​រួម​គ្នា ក្នុង​ឈុត​ឆាក​ប៉ូលិស​ចាប់​ជន​ល្មើស​លួច​សាច់​ក្រក។ អ្នក​ស្រី Jules O'Dwyer បាន​តែង​ខ្លួន​ជា​ប៉ូលិស​ស្រី ចំណែក​ឆ្កែ​កំពូល​ឆ្លាត​នោះ ធ្វើ​ជា​​ជន​ល្មើស​លួច​សាច់​ក្រក។

 

ក្រោយ​ប៉ូលិស​ស្រី​ឃាត់​ខ្លួន​បាន ឆ្កែ​នោះ​ធ្វើ​ជា​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​តាម​សម្រួល ប៉ុន្តែ​ពេល​ចូល​ដល់​ក្នុង​កន្លែង​ឃុំ​ឃាំង​ទើប​រក​វិធី​គេច​ខ្លួន​វិញ។ ឆ្កែ Matisse បាន​ផ្លោះ​បង្អួច លួច​ដើរ​លើ​ខ្សែ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ស្រី​ចាប់​បាន​ម្ដង​ទៀត​ទាំង​ពិបាក។ ចុង​ក្រោយ​ទើប​ដឹង​ការ​ពិត​ថា សាច់​ក្រក​នោះ​ឆ្កែ​កំពូល​ឆ្លាត លួច​យក​ទៅ​ឲ្យ​ឆ្កែ​ជើង​បី​មួយ​ក្បាល​ទៀត។​

 

 

ការ​សម្ដែង​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា រួម​ទាំង​គណៈកម្មការ​សើច​បិទ​មាត់​មិន​ជិត ដោយសារ​សមត្ថភាព​ឆ្កែ​ដ៏​ឆ្លាត​កម្រ​រក​បាន។ អ្នក​ស្រី Jules បាន​និយាយ​ដោយ​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ថា "ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​ឆ្កែ​ខ្ញុំ... ខ្ញុំ​មាន​មោទនភាព​ចំពោះ​ពួក​គេ... នេះ​មិន​មែន​ជា​ការ​ពិត​ទេ"៕

 

សូម​ទស្សនា​សកម្មភាព​សម្ដែង​របស់​ម្ចាស់​ពាន​រង្វាន់ Britain's Got Talent 2015៖

 

 

ការ​ប្រកាសលទ្ធផល៖

 

 

ចុចអាន៖ បេក្ខជន​ Asia Got’s Talent ហ្វីលីពីន​ធ្វើ​​ភ្លេង ៥ ប្រភេទ​ចេញ​ពី​មាត់​ពិរោះ​ រហូត​គណៈកម្មការ​​​រាំ​តាម

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror

អត្ថបទថ្មី