៥​ចំណុច​​​​គួរ​ដឹង ​មុន​ពេល​​ហាយឡាយ​សក់

  • 2015-06-05 15:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​បច្ចុប្បន្ន​និយម​លាប​ពណ៌​ ឬហាយឡាយ​សក់ ​ដើម្បី​ឲ្យ​មើល​​ទៅ​មាន​ភាព​ស្រស់​ស្អាត ប្លែក ​និង​មាន​ភាព​ទាក់​ទាញ។ ទន្ទឹម​នឹង​នេះ​​ក៏​មាន​ហេតុផល​មួយ​ចំនួន​​ដែល​​ប្រិយមិត្ត​គួរ​ពិចារណា​មុន​ពេល​​សម្រេច​ចិត្ត​​ហាយឡាយ​សក់​ ដែល​មាន​ដូច​ខាង​ក្រោម៖

 

 

១. ដឹង​ពី​ពណ៌​ដែល​សម​នឹង​ស្បែក​អ្នក​​

 

ចំណុច​​ដែល​ត្រូវ​ពិចារណា​ដំបូង​គឺ​ពណ៌​សម្រាប់​ហាយ​ឡាយ​សក់​ ​​​​ត្រូវ​នឹង​ស្បែក​របស់​​អ្នកអត់? ពណ៌​ឆើត​ ពណ៌​ស្រគំ​ គឺ​ជា​​ចំណុច​សំខាន់​ប្លែក​គ្នា​​ដើម្បី​អ្នក​សម្រេច​ចិត្ត​លាប​ពណ៌​សក់។ ដូច​នេះ​គួរ​រើស​ពណ៌​ណា​ដែល​សម​នឹង​ស្បែក​អ្នក។

 

 

២. ពណ៌​ស្រាល

ក្នុង​ករណី​អ្នក​ចង់​លាប​ពណ៌​សក់​ឲ្យ​ស្អាត​​មើល​ទៅ​ដូច​​ធម្មជាតិ​ អ្នក​គួរ​លាប​អោយ​ស្រាល​ជាង​​ពណ៌​សក់​ដើម​របស់​អ្នក។ ប៉ុន្តែ​មិន​ត្រូវ​លាប​ពណ៌​ស្រាល​ខ្លាំង​ពេក​ទេ ព្រោះ​វា​មើល​ទៅ​មិន​ដូច​ធម្មជាតិ។

 

 

៣. ពណ៌​ស្រគំ

បន្ថែម​ពណ៌​ស្រគំ​គឺ​​ជួយ​ឲ្យ​សក់​អ្នក​មាន​សភាព​ដិត​​ និង​ជួយ​ឲ្យ​ពណ៌​សក់​ពី​ធម្មជាតិ​របស់​អ្នក​ច្បាស់​ជាង​មុន។

 

 

៤. ​ពណ៌​ដិត​ខ្លាំង​

ការ​រើស​យក​ការ​លាប​ពណ៌​សក់​ដិត​ខ្លាំង​ទាំង​ស្រុង​ ពុំ​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ​ ​ព្រោះ​វា​នឹង​​ពិបាក​ក្នុង​ការ​​ជួយ​ឲ្យ​សក់​វិល​ទៅ​សភាព​ដើម​ឡើង​វិញ។

 

 

៥. ដឹង​ពី​ចំនួន​ថវិកា​ដែល​អ្នក​មាន​​​

នៅ​ពេល​ប្ដូរ​ពណ៌​សក់ ឬ​ហាយឡាយ​សក់ អ្នក​ចាំ​បាច់​ត្រូវ​ថែ​ទាំ​វា​ជា​ប្រចាំ ពោល​គឺ​យ៉ាង​ហោច​ណាស់​ក៏​ទៅ​ហាង​សាឡន​ពី​៤ ទៅ​៦សប្ដាហ៍​ម្ដង​ដែរ៕

 

 

ចុច​អាន៖ ៥​វិធី​ដើម្បី​បំបាត់​មុន​​លើ​ដង​ខ្លួន​

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ realstylenetwork