ធ្វើដំណើរទៅកាន់បាតសមុទ្រជាមួយ Google Street View
- 2015-06-05 19:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើដំណើរទៅកាន់បាតសមុទ្រជាមួយ Google Street View
ចន្លោះមិនឃើញ
Google Street View ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Google ដែលអាចឲ្យយើងទស្សនារូបភាពតាមដងផ្លូវនៅក្នុងប្រទេសនីមួយៗបាន ដូចយើងបានទៅកាន់ទីកន្លែងនោះផ្ទាល់អញ្ចឹងដែរ។ ហើយឥលូវនេះលើសពីការទស្សនាទិដ្ឋភាពតាមដងផ្លូវ គឺយើងថែមទាំងអាចទស្សនារូបភាពបាតសមុទ្រស្អាតៗរបស់ប្រទេសល្បីៗលើពិភពលោក។
នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Googleបានបន្ថែមរូបភាពចំនួន៤០ទីតាំងនៅជុំវិញពិភពលោក ដែលភាគច្រើនគឺជារូបភាពដែលស្ថិតនៅក្រោមផ្ទៃទឹក។ រូបភាពទាំងនោះមានចម្រុះគ្នាទាំងផ្កាថ្ម និងសត្វដែលរស់នៅក្នុងទឹកផងដែរ។ គោលបំណងរបស់ Google គឺមិនត្រឹមតែចង់ឲ្យអ្នកបានទស្សនាទស្សនីយភាពដ៏ស្រស់ស្អាតប៉ុណ្ណោះ គឺថែមទាំងចង់ឲ្យអ្នកពិនិត្យមើលពីផលប៉ះពាល់ដែលកើតមានឡើងនៅក្នុងទឹកថែមទៀតផង។
ប្រិយមិត្តអាចសាកល្បងបើកមើលលើកុំព្យូទ័ររបស់អ្នកបានដោយគ្រាន់តែចុចលើលីងនេះ
-ចុចអាន៖ អ្នកជំនាញបង្ហាញថា ការដាក់ប្រើ Laptop លើភ្លៅធ្វើងាប់មេជីវិត
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ mashable