កូរ៉េខាងជើងមានគម្រោងបង្កើនភ្ញៀវទេសចរ១០ដង ត្រឹមឆ្នាំ២០១៧
- 2015-06-05 22:57:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងមានគម្រោងបង្កើនភ្ញៀវទេសចរ១០ដង ត្រឹមឆ្នាំ២០១៧
ចន្លោះមិនឃើញ
កូរ៉េខាងជើង ដែលត្រូវគេស្គាល់ថាជាប្រទេសអាថ៌កំបាំងបំផុតមួយនៅលើពិភពលោក បានបញ្ចេញគម្រោងការដ៏ភ្ញាក់ផ្អើល បង្កើនភ្ញៀវទេសចរ ១០ដងត្រឹមឆ្នាំ២០១៧ និងទាក់ទាញឲ្យបាន ២លាននាក់ក្នុងឆ្នាំ២០២០។
នៅក្នុងរយៈពេល ២ឆ្នាំខាងមុខ ពោលគឺឆ្នាំ២០១៧ ប្រទេសកូរ៉េខាងជើង រំពឹងថានឹងអាចទាក់ទាញបានភ្ញៀវទេសចរ ១០ដង នៃអត្រាភ្ញៀវទេសចរដែលមានក្នុងពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះ ភ្ញៀវទេសចរដែលទៅលេងប្រទេសកូរ៉េខាងជើង មានត្រឹម ១០ម៉ឺននាក់ប៉ុណ្ណោះ។ ប្រសិនបើសម្រេចតាមការរំពឹងទុក ភ្ញៀវទេសចរទៅកូរ៉េខាងជើង នឹងកើនឡើងដល់ ១លាននាក់។
ទោះយ៉ាងណា គោលដៅចម្បងរហូតដល់ឆ្នាំ២០២០ ប្រទេសលើទឹកដីអាស៊ីមួយនេះ មានបំណងទាក់ទាញភ្ញៀវទេសចររហូតដល់ ២លាននាក់ ស្មើនឹង ២០ដង នៃចំនួនភ្ញៀវទេសចរក្នុងពេលបច្ចុប្បន្ន។ គម្រោងបង្កើនភ្ញៀវទេសចរនេះ បានទទួលការយល់ព្រមពីដឹកនាំវ័យក្មេង គីម ជុងអ៊ុន រួចហើយ បើទោះបីកំពុងមានភាពល្អក់កករជាមួយកូរ៉េខាងត្បូង បណ្ដាបស្ចិមប្រទេស និងសហរដ្ឋអាមេរិកយ៉ាងណាក្ដី៕
ចុចអាន៖ កូរ៉េខាងជើងធ្វើតេស្តកាំជ្រួចបាច់ចេញពីនាវាមុជទឹកដោយជោគជ័យ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail