នី មុនីនាថ មិន​ច្បាស់​រឿង​ស្នេហ៍​ជាមួយ​អាណិកជន

  • 2015-06-06 20:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នី មុនីនាថ នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់ ពី​ទំនាក់ទំនង​ស្នេហា ជាមួយ​អាណិកជន​អាមេរិក​នៅ​ឡើយ​ទេ ខណៈ​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ធម្មតា​អ្នក​សិល្បៈ​តែង​តែ​ស្និទ្ធស្នាល​នឹង​គ្នា។

 

 

“ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន ដើម្បី​កុំ​ឱ្យ​ថា អឺ!នាង​ខ្ញុំ​ទៅ​ចុង​ឆ្នាំ​ទៅ​អី​ទៅ នាំ​មាន​ពាក្យ​ចចាមអារ៉ាម​អី​ផ្សេង​ទៀត​អញ្ចឹង"។ មុន្នីនាថ បញ្ជាក់​មក​កាន់ Sabay ក្នុង​ឱកាស​ក្រុង​ពាលី​រឿង"ដៃគូ​កំចាត់​ខ្មោច" របស់​ផលិតកម្ម Rich Kids Meadia កន្លង​ទៅ។ តារា​រូប​នេះ​បន្ត​ថា បុរស​ឈ្មោះ អ៊ុង សូឡា បាន​ស្គាល់ និង​រាប់​អាន​គ្នា​កាល​នៅ​សហរដ្ឋអាមេរិក។

 

ជាមួយ​គ្នា​នោះ គេ​នៅ​ចាំ​បាន​ថា អាណិកជន​ខាង​លើ ទើប​បាន​មក​លេង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ជាមួយ មុនីនាថ ទៅ​ចូលរួម​ពិធី​ក្រុង​ពាលី​រឿង​មួយ នៅ​ខេត្ត​កំពង់​ស្ពឺ​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​តូច​ច្រឡឹង​ដដែល​បន្ថែម​ថា ទិដ្ឋភាព​ដែល​មើល​ទៅ​ដូច​ជា​ស្និទ្ធស្នាល ទៅ​ណា​មក​ណា​ជាមួយ​គ្នា ក៏​ដោយ​សារ​តែ​បុរស​នោះ មិន​ស្គាល់​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

 

នាង​បញ្ជាក់​ថា៖" ប្រសិន​បើ​គាត់​ចង់​ប្លែក គាត់​ទៅ​នេះ​ទៅ​នោះ គាត់​សប្បាយ ក៏​គាត់​ទៅៗ ខ្ញុំ​នាំ​គាត់​អញ្ចឹង​ទៅ"។ ទោះ​បី​ជា​យ៉ាង​ណា តារា​ទឹក​ភ្នែក​ខាង​លើ​នៅ​អះអាង​ថា ប្រសិន​បើ​បុរស​ជា​អាណិកជន​រូប​នោះ ក្លាយ​ជា​គូ​ដណ្ដឹង ឬ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា នាង​ប្រាកដ​ជា​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន​មិន​ខាន។ ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​ភ្ជាប់​ពាក្យ​ទេ​នោះ នាង​នឹង​ប្រកែក៕

 

អាន​អត្ថបទ៖ សម្រស់​តួ​ស្រី ៨ រូប ក្នុង​រឿង “ផ្កា៤ទង” យ៉ាង​ម៉េច​ដែរ?

អាន​អត្ថបទ៖ មូន ម៉ារ៉ា បញ្ជាក់​ជំហរ​ថា​អាច​វិល​មក​ច្រៀង​វិញ

 

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទថ្មី