ល្បីថា Kim Soo Hyun និង Dara លួចស្រលាញ់គ្នា?
- 2015-06-07 17:12:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Kim Soo Hyun និង Dara លួចស្រលាញ់គ្នា?
ចន្លោះមិនឃើញ
ដំណឹងដែលថា Kim Soo Hyun និងតារាចម្រៀង Dara របស់ក្រុម 2NE1 ស្រលាញ់គ្នាកំពុងតែកក្រើកប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកូរ៉េខាងត្បូងហើយ បន្ទាប់ពីមានអ្នកគាំទ្ររបស់ពួកគេចំនួនបានចេញមកអះអាងថានេះគឺជាការពិត។
យោងទៅតាមគណនីអ្នកលេងបណ្ដាញសង្គមជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាអ្នកគាំទ្ររបស់តារាសម្ដែង Soo Hyun និងតារាចម្រៀង Dara បានឱ្យដឹងថាអ្នកទាំងពីរនេះធ្លាប់បានកាន់ដៃគ្នាចូលញ៉ាំអាហារតែពីរនាក់ក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈដែលរឿងក៏ត្រូវបានអ្នកខ្លះមានទាំងរូបថតមកបញ្ជាក់ថែមទៀតផង។ មួយវិញទៀត អ្នកគាំទ្រមួយចំនួនបានបញ្ចេញឱ្យដឹងទៀតថា គូស្នេហ៍ថ្មីមួយគូនេះក៏ធ្លាប់មានទំនាក់ទំនងយ៉ាងស្អិតល្មួតទៀតផង ដោយពេល Soo Hyun ទៅកម្មវិធីអ្វីមួយក៏គេឃើញមានវត្តមានរបស់តារាស្រីសិចសីរបស់ក្រុម 2NE1 រូបនេះទៅជាមួយដែរ។ រឿងនេះហើយទើបធ្វើឱ្យអ្នកគាំទ្រសន្និដ្ឋានថា ពីរនាក់នេះពិតជាមានទំនាក់ទំនងនិងគ្នាមែន។
យ៉ាងណាមិញនេះគ្រាន់តែជាពាក្យសម្ដីនិងការសង្កេតមើលរបស់អ្នកគាំទ្រភាគច្រើនតែប៉ុណ្ណោះ ចំណែកឯរឿងពិតចេញពីមាត់របស់តារាល្បីទាំងពីរខាងលើ មិនទាន់មានជាផ្លូវការនៅឡើយទេ។ ចុះបើតាមប្រិយមិត្តវិញគិតថាគូស្នេហ៍ខាងលើនេះពិតជាសក្ដិសមនិងគ្នាឬយ៉ាងណា?
ចុចអាន៖Dara ក្រុម 2NE1 បណ្ដើរប្អូនប្រុសមកចូលរួមកម្មវិធីបង្ហាញម៉ូដ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ koreaboo