ប្រទេសមហាអំណាចកំពុងតេស្ដបច្ចេកវិទ្យា ឡានរលត់ឯងបើអ្នកបើកបរស្រវឹង
- ច័ន្ទ, 8 មិថុនា 2015 17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមហាអំណាចកំពុងតេស្ដបច្ចេកវិទ្យា ឡានរលត់ឯងបើអ្នកបើកបរស្រវឹង
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ភ្នាក់ងារ NHTSA របស់នាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញគំរូបច្ចេកវិទ្យាសម្រាប់បំពាក់លើរថយន្តដែលអាចពិនិត្យអ្នកបើកបររថយន្តមានផ្ទុកជាតិស្រវឹងមុនពេលចេញដំណើរ។
អ្នកគ្រប់គ្រង NHTSA លោក Mark Rosekind បាននិយាយថា បច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពអាចការពារនូវការបើកបរដោយមានគ្រឿងស្រវឹង និងការបើកបរហួសល្បឿនកំណត់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
បច្ចេកវិទ្យាថ្មីនេះនឹងភ្ជាប់ដោយប្រព័ន្ធ Sensor ដែលអាចពិនិត្យនូវខ្យល់ដង្ហើមរបស់អ្នកបើកបរ (Breath-based) ឬប្រតិកម្មនៃចលនារបស់អ្នកបើកបរ ( Touch-based) លើការបញ្ជាណាមួយ ហើយវាអាចពិនិត្យបានដឹងក្នុងរយៈពេលប្រហែលតែមួយវិនាទីតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធនេះពិនិត្យដឹងថា កម្រិតជាតិអាកុលក្នុងឈាមរបស់អ្នកបើកបរលើសពី 0.08 នោះរថយន្តនឹងមិនមានចលនាទៅមុខនោះទេ។
NHTSA នឹងសម្រេចការធ្វើតេស្ដនៃគំរូបច្ចេកវិទ្យា ហើយដាក់ឲ្យប្រើប្រាស់ទៅក្នុងរថយន្តក្នុងរយៈពេល៥ឆ្នាំទៀត៕
អានបន្ត៖ CoCa-Cola បង្ហាញដបថ្មីធ្វីពីស្ករអំពៅ១០០% ជួយកាត់បន្ថយបំពុលបរិស្ថាន
ប្រែសម្រួល៖ សំនៀង ប្រភព៖ michiganradio