Bale ស្លាបឆ្វេង Ronaldo កណ្ដាល ជាយុទ្ធសាស្ត្រថ្មីរបស់ Real Madrid
- 2015-06-08 17:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale ស្លាបឆ្វេង Ronaldo កណ្ដាល ជាយុទ្ធសាស្ត្រថ្មីរបស់ Real Madrid
ចន្លោះមិនឃើញ
អ្នកចាត់ការ Rafa Benitez របស់ក្រុម Real Madrid នឹងប្រើយុទ្ធសាស្ត្រថ្មីដាក់កីឡាករ Gareth Bale ឱ្យទៅលេងនៅប្រយុទ្ធស្លាបឆ្វេងដូចកាលរូបគេលេងនៅ Spurs ហើយ Cristiano Ronaldo ត្រូវទៅតំបន់កណ្ដាលជំនួស Karim Benzema វិញ។ នេះបើតាមកាសែតនៅអេស្ប៉ាញបានចុះផ្សាយ។
លោក Benitez ដែលទើបតែមកជំនួសលោក Carlo Ancelotti ត្រូវបានគេដឹងថាកំពុងតែរៀបចំប្រព័ន្ធយុទ្ធសាស្ត្រថ្មី (៤-២-៣-១ ) ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ។ ក្បួនថ្មីនេះដែរ គឺនឹងអនុញ្ញាតឱ្យ Bale ទៅលេងនៅតំបន់ស្លាបឆ្វេងរបស់គេវិញ ដូចកាលលេងឱ្យក្រុម Spurs ។ ចំណែកឯកំពូលខ្សែប្រយុទ្ធ Ronaldo វិញនឹងផ្លាស់ទៅតំបន់កណ្ដាលជំនួសកីឡាករ Karim Benzema ។
ការផ្លាស់ប្ដូរនេះសបញ្ជាក់ឱ្យឃើញថាអនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិបារាំងកាន់តែមិនប្រាកដប្រជាហើយនៅ Bernabeu ព្រោះរូបគេនឹងត្រូវអង្គុយនៅកៅអីបម្រុងសិន ប្រសិនបើមិនផ្លាស់ចេញនៅរដូវកាលក្រោយនេះទេ។ មួយវិញទៀត កាលពីពេលថ្មីៗនេះក៏មានលេចឮដំណឹងមកថា កីឡាករពាក់អាវលេខ៩រូបនេះអាចនឹងផ្លាស់ទៅលេងនៅ Manchester United ឬ Arsenal ផងដែរនៅរដូវកាលក្រោយនេះ ហើយក្រុម Real Madrid ក៏ត្រៀមទិញយកកីឡាករថ្មីមកដែរ។
យុទ្ធសាស្ត្រ (៤-២-៣-១ ) គឺទម្រង់ការពារដែលលោក Benitez តែងតែប្រើអំឡុងពេលដឹកនាំក្រុម Napoli, Chelsea និង Liverpool ហើយក្រុម Real Madrid ក៏ធ្លាប់ប្រើម្ដងមកហើយដែរអំឡុងពេលប្រកួតជាមួយ Barcelona ហើយពេលនោះក៏ទទួលបានជោគជ័យផងដែរ។
យោបល់ប្រិយមិត្តវិញ គិតថាការផ្លាស់ប្ដូរនេះអាចធ្វើឱ្យក្រុម Real Madrid ខ្លាំងជាងមុនឬយ៉ាងណា?
ចុចអាន៖Barnett ថា Bale នឹងល្អជាង Ronaldo បើមិត្តរួមក្រុមបោះបាល់ឱ្យលេងច្រើន
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror