អ្នក​​ឈ្នះ​​ពាន​​វោហារ​សព្ទ​​ និង​​មតិ​​ឆ្នើម​​របស់ ​​JCI ត្រៀម​​ប្រកួត​​វគ្គ​​បន្ត​​នៅ​ម៉ា​ឡេ​ស៊ី

  • 2015-06-09 19:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ការ​ប្រជែង​ពាន​រង្វាន់​វោហារ​សព្ទ​ជា​សាធារណៈ និង​ អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម កាល​ពី​ថ្ងៃ​២៦ មេសា២០១៥ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​រួច​មក ម្ចាស់​ជយ​លាភី​ពី​កម្មវិធី​នេះ​នឹង​ត្រូវ​ទៅ​ប្រកួត​បន្ត​ថ្នាក់​តំបន់​នៅ​កូ​តា​គី​ណា​បា​លូ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ ​១១-១៤ មិថុនា ​២០១៥ ។

 

 

អ្នក​ឈ្នះ​ជយ​លាភី​វោហា​រសព្ទ​ជា​សាធារណៈ កញ្ញា តារា រត្ន អាយុ​២២ ឆ្នាំ និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នឹង​ប្រកួត​នៅ​ថ្ងៃ១២ មិថុនា​ដែល​មាន​១១​ប្រទេស​ចូល​រួម រី​ឯ​ក្រុម​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ​ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិក​កាំង​នឹង​ប្រកួត​នៅ​ថ្ងៃ​១៣ មិថុនា មាន​៦​ប្រទេស​ចូល​រួម។

 

 

ម្ចាស់ជយ​លាភី​វោហា​រសព្ទ​ជា​សាធារណៈ កញ្ញា តារា រត្ន

 

ក្រុមអ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ​មក​ពី​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិក​កាំង

 

 

លោក គួច ផេង ប្រធាន​ថ្នាក់​ជាតិ JCI កម្ពុជា ដែល​រៀប​ចំ​កម្មវិធី​នេះ ប្រាប់​ថា៖ "កាល​ពី​ឆ្នាំមុន បេក្ខជន​ផ្នែក​វោហា​រសព្ទ​ បាន​ឈ្នះ​ការ​ប្រកួត​ថ្នាក់​តំបន់។ សម្រាប់​ឆ្នាំ​២០១៥ នេះ ខ្ញុំ​ជឿ​ជាក់​ថា​បេក្ខជន​ទាំង​២​ជយ​លាភី​នឹង​យក​ជ័យ​ជំ​នះ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន"។

 

 

ចំពោះ​ប្រធានបទ​សម្រាប់​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​នេះ ផ្ដោត​សំខាន់​លើ​គោលដៅ​អភិវឌ្ឍ​សហវត្ស​របស់​អង្គការ​សហ​ប្រជាជាតិ ( UN-MDGS) ដែល​រាប់​ចាប់​ពី​មូលបទ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ធ្ងន់​ធ្ងរ និង​ បញ្ឈប់​ការ​រីក​សាយ​នៃ​មេរោគ​អេដស៍ ព្រម​ទាំង​ការ​ផ្ដល់​នូវ​ការ​អប់រំ​បឋម​សិក្សា​ជា​សាកល ដោយ​ប្រធាន​បទ សម្រាំង​សម្រាប់​ការ​ប្រកួត​ផ្នែក​វោហា​រសព្ទ​ជា​សាធារណៈ​វគ្គ​ដំបូង​គឺ "ការ​អប់រំ​គឺ​ជា​គន្លឹះ​ក្នុង​ការ​ពង្រឹង​អំណាច​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"៕

 

 

សូមអាន​  រក​ឃើញ​អ្នក​លើក​ពាន​ផ្នែក​វោ​ហា​រសព្ទ​ និង​អ្នក​តស៊ូមតិឆ្នាំ​នេះ​ហើយ! អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី