យន្តហោះ​​អនាគត​ រំពឹង​ផ្ទុក​អ្នក​ដំណើរ​បាន​២០០០​នាក់​ និង​មិន​ត្រូវ​ការ​ព្រលាន

  • 2015-06-09 22:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​មួយ​គ្រឿង​ទទួល​រហស្សនាម​​ជា​បក្សី​ស្លាប​​ដែក​​សមុទ្រ​ ត្រូវ​បាន​គេ​រំពឹង​ថា​ គឺ​ជា​យន្តហោះ​សម្រាប់​ថ្ងៃ​អនាគត។

 

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រចាំ​សកលវិទ្យាល័យ​ Imperial ​ក្នុង​ទីក្រុង​ឡុងដ៍​ បាន​បង្កើត​នូវ​គំនិត​មួយ​នេះ​ ទាក់​ទង​នឹង​យន្តហោះ​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​បាន។​ យន្តហោះ​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​​២០០០​នាក់​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​​យន្តហោះ​នេះ​​ថែម​ទាំង​អាច​ចុះ​ចត​លើ​ទឹក​បាន​ ដោយ​មិន​ចាំ​បាច់​មាន​ព្រលាន​យន្តហោះ​ទំហំ​ធំ​សម្រាប់​​ចុះ​ចត​នោះ​ទេ។

 

 

 

ចង់​ដឹង​ពី​ដំណើរ​ការ​របស់​យន្តហោះ​យក្ស​នេះ​អស្ចារ្យ​យ៉ាង​ណា​ ទស្សនា​វីដេអូ​គំរូ​ខាង​ក្រោម៖​

 

 

 

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហើប​ផង​ដែរ​ថា ​គម្រោង​​ការ​មួយ​នេះ​កំពុង​​ជួប​ប្រទះ​បញ្ហា​ខ្លះ​ៗ​ ដោយ​សារ​តែ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ទឹក​ដែល​ពួក​គេ​ទទួល​បាន​នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ។

 

បច្ចុប្បន្ន​យន្តហោះ​ធំ​ជាង​គេ​អាច​ដឹក​​អ្នក​ដំណើរ​បាន​ត្រឹម​តែ​៨០០​នាក់​ប៉ុណ្ណោះ​ ហើយ​ប្រសិន​បើ​យន្តហោះ​សមុទ្រ​នេះ​លេច​ចេញ​ជា​រូប​រាង​មែន ​វា​នឹង​ក្លាយ​ទៅ​​យន្តហោះ​ទី​មួយ​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​ច្រើន​បំផុត។

 

-ចុច​អាន៖ ធ្វើ​ដំណើរ​ទៅ​កាន់​បាត​សមុទ្រ​ជា​មួយ​ Google Street View​

 

​​​ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី