​មួក​សុវត្ថិភាពចំនួន​១ម៉ឺន​ចែក​ជូនដោយហុងដា

  • 2015-06-10 00:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ចែក​មួក​​សុវត្ថិភាព ដល់​បណ្ដា​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​អតិថិជនសរុប​​ចំនួន ​១០ ០០០មួកទូទាំងប្រទេស ក្នុងឆ្នាំ​២០១៥​ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា នឹងធ្វើឡើង​ដោយ​ក្រុមហ៊ុន អិន ស៊ី អិច ហុងដា។

 

 

លោក ដួង យ៉ាណាត ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព​បើកបរ ឱ្យដឹងថា "ក្ដី​បារម្ភ​ដ៏​ធំធេង​ពី​ហុង​ដា" ក្រោម​ប្រធាន​បទ "ស្រលាញ់​នរណា​ម្នាក់​ត្រូវ​ពាក់​មួក​សុវត្ថិភាព" គឺជា​គម្រោង​​មួយ​រួម​ចំណែក កាត់​​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ឆ្លើយតប​ទៅ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ទើប​អនុម័ត​ដោយ​រដ្ឋសភា ។ច្បាប់នេះ តម្រូវ​ឱ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ជាមួយ​គ្នា ត្រូវតែ​ពាក់​មួក​សុវត្ថិភាព។

 

លោកថា ចំនួន​អ្នក​ស្លាប់ និង​របួស​ក្បាលធ្ងន់ធ្ងរ ដោយ​​មិនបាន​​ពាក់​មួក​សុវត្ថិភាព កំពុង​តែ​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ ។

«យើង​បារម្ភ​ហើយទទួលស្គាល់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតករ​ទី​១ ក្នុង​ការ​ឆក់​យក​ជីវិត​មនុស្ស តាម​ពី​ក្រោយ​ដោយ ជំងឺអេដស៍ និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ»

 

សារ​សំខាន់​សម្រាប់​ការចែកនេះគឺ​ រួមចំណេក​ជាមួយ​​ប្រធានបទ​របស់​រដ្ឋាភិបាល «ថ្ងៃ​នេះ ថ្ងៃ​ស្អែក​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍»« ប្រជាជន​កម្ពុជា ​នឹង​ចូល​រួម​ទាំងអស់​គ្នា ដើម្បី​បន្ថែម​ការ​ប្រុងប្រយ័ត្ន ដើម្បី​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍»។

 

​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ​មាន​រហូត​ដល់​ចំនួន២១៤៨នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ មាន​៧៣%​ធ្វើ​ដំណើរ​តាម​ម៉ូតូ ដោយ​​ក្នុង​នោះ​ដែរ​មាន​អ្នក​ស្លាប់​របួស​ក្បាល​ធ្ងន់ធ្ងរ​ដល់​៦៩​%។

 

នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ ភ្នំពេញជាគោលដៅ​​ទី​មួយ​ ដែល​​ក្រុមហ៊ុនបាន​ចែក​មួក​សុវត្ថិភាព ចំនួន១០០០មួក ​ដល់​អតិថជន​របស់​ខ្លួន៕

 
 

 

ចុចអាន៖ អ្នក​មាន​បទ​ពិសោធន៍​​​​​ប្រាប់​វិធី​មើល​​​លុយ​​១០០​​ដុល្លារ​​និង​២០ដុល្លារ​ពិត​ឬ​​ក្លែងក្លាយ​​

ចុចអាន៖ ក្រសួង​សុខាភិបាល​ព្រមាន​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូព៌ា​និង​​វិធានការ​​ត្រូវ​ប្រុង​ប្រយ័ត្ន

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ