បាត់​ឪពុក​យូរ​ឆ្នាំ​ ដល់​ពេល​រក​ឃើញ​ ជា​​អ្នក​ចម្រៀង​នៅ​ថៃ

  • 2015-06-10 13:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​កាណាដា​ម្នាក់​បាន​ស្រឡាំងកាំង​បន្ទាប់​ពី​បាន​រក​ឃើញ​ឪពុក​បង្កើត​​ ដែល​បាន​បែក​គ្នា​រាប់​សិប​ឆ្នាំ​ កំពុង​ធ្វើ​ការ​ដូច​ជា​អ្នក​ចម្រៀង​​ Elvis ក្នុង​ប្រទេស​ថៃ។

 

Melonie Dodaro អាយុ​៤៦​ឆ្នាំ​មាន​អារម្មណ៍​អន្ទះអន្ទែង​ចង់​ជួប​ឪពុក​បង្កើត​របស់​នាង​​ និង​ប្អូន​ម្ដាយ​ផ្សេង​គ្នា​ពីរ​រូប​ គឺ​ Elvis និង Priscilla យ៉ាង​ខ្លាំង។

 

នាង​ Melonie Dodaro

 

“ខ្ញុំ​មាន​អារម្មណ៍​អួល​ដើម​ក​ ប៉ុន្តែ​ខ្ញុំ​រំភើប​ និង​ចង់​ជួប​ប៉ា​របស់​ខ្ញុំ"។ Dodaro បាន​និយាយ​ដូច្នេះ។

 

Dodaro បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឪពុក​របស់​ខ្លួន​ពី​ទី​ក្រុង​ Kelowna ​ប្រទេស​កាណាដា​ តាម​រយៈ​បណ្ដាញ​សង្គម ដោយ​សរសេរ​ថា "គាត់​ឈ្មោះ​ Cees de Jong ​កើត​នៅ​ថ្ងៃ​ទី​២​ ខែ​មិនា​ ឆ្នាំ​១៩៤៦/៤៧​ (អាច​ ១៩៤៨​ ផង)។ កន្លែង​កំណើត​ ខ្ញុំ​គិត​ថា​ នៅ​ទីក្រុង​ Zwolle ប្រទេស​ហុឡង់ដ៍។ គាត់បាន​មក​ដល់​កាណាដា​នៅ​ឆ្នាំ​១៩៦៨​ បន្ទាប់​មក​បាន​ចាក​ចេញ​ទៅ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​វិញ។ ខ្ញុំ​មិន​ដឹង​ថា​ គាត់​នៅ​ទី​ណា​នោះ​ទេ​"។

 

នារី​កាណាដា​ដដែល​បន្ថែម​ថា៖ "ខ្ញុំ​មិន​ដែល​បាន​ជួប​ឪពុក​បង្កើត​របស់​ខ្ញុំ​ទេ​ ហើយ​ការ​ចង់​ជួប​គាត់​គឺ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង"។

 

រយៈពេល​តែ​៧២​ម៉ោង​ក្រោយ​ពី​ធ្វើ​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ Dodaro​ បាន​ទទួល​ទូរសព្ទ​។ ពេល​​​លើក​ទូរសព្ទ​ឡើង​ នាង​ក៏​បាន​ឮ​សំឡេង​ ដែល​អះអាង​ថា​ជា​ឪពុក​របស់​នាង។ គាត់​ត្រូវ​បាន​មនុស្ស​ពីរ​បី​នាក់​ទាក់​ទង​ប្រាប់​ដំណឹង​ថា​​មាន​នារី​កាណាដា​តាម​រក។

 

លោក​ De Jong តែង​លំនាំ​តាម​តារា​ចម្រៀង​ Elvis

 

De Jong គឺ​ជា​ជាង​គំនូរ​ក្នុង​ឆ្នាំ​១៩៨៦​ នៅ​ពេល​ដែល​លោក​បាន​ជួប​នឹង​ម្ដាយ​របស់​ Dodaro​ អ្នក​ស្រី​ Jennifer ក្នុង​ប្រទេេស​កាណាដា។ ចំណែក​ការងារ​ជា​អ្នក​ច្រៀង​តែង​ខ្លួន​ដូច​តារា​ចម្រៀង​ជើង​ចាស់អាមេរិក​​ Elvis ​គឺ​នៅ ​Pattaya ​ប្រទេស​ថៃ​ រយៈពេល​១៦​ឆ្នាំ​មក​ហើយ។

 

Dodaro​ និយាយ​ថា​ ការ​វង្វេង​គ្នា​នេះ​អាច​​មក​ពី​​ម្ដាយ​របស់​នាង​ប្ដូរ​ឈ្មោះ​នាង​ក្រោយ​រៀប​ការ​ប្ដី​ថ្មី​ ដែល​ធ្វើ​ឲ្យ​ឪពុក​បង្កើត​នាង​រក​ឈ្មោះ​នាង​មិន​ឃើញ៕

 

ប្រភព៖  nypost

អត្ថបទថ្មី