ភាពយន្ត​ពិភព​ដាយណូស័រ “Jurassic World” សាហាវ​ញាក់​សាច់​ មក​ដល់​កម្ពុជា​ហើយ

  • 2015-06-10 22:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថ្មី​របស់​អាមេរិក​រឿង “Jurassic World” ​ដែល​ជា​ប្រភេទ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ​និយាយ​ពី​ពូជ​សត្វ​ដាយណូស័រ​សាហាវ​ៗ​នោះ ពេល​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។

 

“Jurassic World” គឺ​ជា​ភាពយន្ត​ដំណើរ​ផ្សង​ព្រេង​បែប​វិទ្យាសាស្ត្រ និង​ជា​វគ្គ ៤​នៃ​ភាពយន្ត​ជា​ស៊េរី “Jurassic Park” ដែល​បាន​ចេញ​៣​វគ្គ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។ វគ្គ​ថ្មី​នេះ​​​រៀបរាប់​ពី​គ្រា​មួយ​នៅ​ពេល​ដែល​សួន​កម្សាន្ត​ដាយណូស័រ “Jurassic World” ​ត្រូវ​បាន​បង្កើត​ឡើង។ តួ​ឯក​ប្រុស ឈ្មោះ Owen (សម្ដែង​ដោយ Chris Pratt ​តួ​​​រឿង “Guardian of the Galaxy”) ជា​បុគ្គលិក​ម្នាក់​ក្នុង​សួន​កម្សាន្ត​នេះ​​និង​ជា​ម្ចាស់​របស់​​ពួក​សត្វ​ដាយណូស័រ Velociraptor ៤​ក្បាល​គឺ Blue, Charlie, Delta និង​ Echo ។

 

 

​ដោយសារ​តែ​ការ​បង្កាត់​ពូជ​របស់​អ្នក​វិទ្យា​សាស្ត្រ​ផ្សេង​ទៀត​នៅ​ក្នុង​សួន​សត្វ​ខាង​លើ​នេះ​ខុស​បច្ចេកទេស​បន្តិច​បន្តួច​បាន​បង្កើត​ចេញ​ជា​ដាយណូស័រ​ប្រភេទ​ថ្មី​មួយ​ដែល​សាហាវ​ជា​ទី​បំផុត​ឈ្មោះ Indominus rex ។ សត្វ​មួយ​ក្បាល​នេះ​បាន​ដើរ​សម្លាប់​គេ​សម្លាប់​ឯង រួម​ទាំង​មនុស្ស​ក្នុង​សួន​សត្វ​នោះ​ផង​ដែរ។ ដោយ​ពិបាក​​ចាត់​ការ​វា​ពេក តួ​ប្រុស​ Owen ​មាន​តែ​ប្រើ​កូន​សត្វ ដាយណូស័រ​៤​ក្បាល​របស់​គេ​ហើយ ទើប​អាច​ទប់ទល់​និង​ស្ថានការណ៍​នោះ​បាន។

 

ចង់​ដឹង​ថា​ចុង​បញ្ចប់​នៃ​សាច់​រឿង​ដែល​ចំណាយ​ដើម​ទុន​ផលិត​អស់ ១៥០លាន​ដុល្លារ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​ មាន​តែ​ទៅ​ទស្សនា​នៅ ​Platinum Cineplex សូរិយា​ទាំង​អស់​គ្នា​នៅ​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​នេះ​ត​ទៅ។

 

ក្នុង​កម្ម​វិធី​សម្ពោធ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ដែរ ក៏​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​គាំទ្រ​រោងភាពយន្ត Platinum Cineplex ​និង​ Smart ​ផង​ដែរ៕

 

ដោយ​៖ មុន្នី រម្យ

អត្ថបទថ្មី