Mourinho៖ ខ្ញុំ​ត្រូវ​ការ​កីឡាករ​ថ្មី ​៣​នាក់​ទៀត

  • 2015-06-10 23:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​ Chelsea លោក​ Jose Mourinho បាន​និយាយ​ថា លោក​ត្រូវ​ការ​កីឡាករ​ថ្មី​បន្ថែម​ចំនួន​៣​នាក់​ទៀត នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ហើយ​កីឡាករ​ចាស់​ឆ្នើមៗ​​​របស់​លោក​មួយ​ចំនួន​ លោក​នឹង​​រក្សា​ទុក​ឲ្យ​នៅ​ដដែល ពោល​គឺ​មិន​លក់​ចេញ​ឡើយ។

 

 

បុរស​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ត្រឡប់​ទៅ​ដឹក​នាំ​​តោ​ខៀវ​ ជា​លើក​ទី២ និង​ជួយ​ឲ្យ​ Chelsea លើក​ពាន​លីក​កំពូល​អង់គ្លេស​លើក​ទី​៥ នៅ​រដូវ​កាល​២០១៤/១៥ ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ។

 

អ្នកចាត់ការ​វ័យ​៥២​ឆ្នាំ បាន​ប្រាប់​ដល់ Mirror ថា៖ "នៅ​រដូវ​កាល​មុនៗ ខ្ញុំ​រីករាយ​ ដែល​លក់​កីឡាករ​ពីរ​បី​នាក់​ចេញ​ខ្លះ ទោះ​បី​ដឹង​ថា​ពួកគេ​ជា​កីឡាករ​ល្អ​ក៏​ដោយ ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​មិន​​រីករាយ​ទេ បើ​លក់​កីឡាករ​ល្អៗ​របស់​ខ្ញុំ ដូច្នេះ​ត្រូវ​តែ​រក្សា​ទុក​ពួកគេ"។

 

“បើ​ខ្ញុំ​អាច​រក្សា​ទុក​ Hazard, Matic, Ivanovic, Diego Costa និង​ Fabregas បាន​ នោះ​គឺ​ជា​គោល​ដៅ​ទី​១ របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា យើង​ត្រូវ​ការ​កីឡាករ​៣​នាក់​បន្ថែម​ទៀត អាច​ខ្សែ​ប្រយុទ្ធ​ម្នាក់ ព្រោះ​យើង​បាន​បាត់​បង់ វីរបុរស​របស់​យើង​ Drogba,ត្រូវ​ការ​ខ្សែ​ការពារ​ម្នាក់ និង​ខ្សែ​បម្រើ​ម្នាក់​ទៀត ដើម្បី​មក​ប្រកួត​ប្រជែង​ក្នុង​ក្រុម​ឲ្យ​កាន់​តែ​ល្អ"។ អតីត​អ្នកចាត់ការ​ Real Madrid បាន​បន្ថែម។

 

សរុប​តាំង​ពី​លោក​ដឹក​នាំ Chelsea កាល​​ឆ្នាំ​២០០៤​មក Mourinho បាន​ជួយ​ឲ្យ​​តោ​ខៀវ ឈ្នះ​ពាន Premier League ​៣ដង (២០០៥, ២០០៦, ២០១៥), FA Cup ១​ដង (២០០៧), League Cup ៣​ដង (២០០៥, ២០០៧, ២០១៥) និង​លើក​ពាន​ Community Shield ១​ដង កាល​ឆ្នាំ​២០០៥៕

 

-ចុចអាន៖ Mourinho ថា​គ្មាន​ក្រុម​ណា​ល្អ​ជាង​ Chelsea ទេ ពេល​ទៅ​ដល់​ថៃ​ម្សិល​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី