ចង់​ស្ដាប់​តន្រ្តី​តាម​កាស​បាន​ពីរោះ​ និង​មិន​ឈឺ​ត្រចៀក​​​ ប្រើ​ឧបករណ៍​នេះ

  • 2015-06-11 16:35:27
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ការ​ស្ដាប់​តន្ត្រី​ដោយ​ប្រើ​កាស​គឺ​មាន​ការ​ពេញ​និយម ​ជាពិសេស​នៅ​លើ​ឧបករណ៍​ Smartphone ឬ​ Tablet។​ ​ប្រភេទ​កាស​នីមួយ​ៗ​គឺត្រូវ​បាន​ផលិត​ឡើង​ដោយ​កំណត់​នូវ​កម្រិត​​សំឡេង​ស្តង់ដារ​ជាក់​លាក់​មួយ។ ប៉ុន្តែ​កម្រិត​នៃ​ការ​ស្ដាប់​របស់​មនុស្ស​គ្រប់​រូប​គឺមិន​ដូច​គ្នា​នោះ​ទេ​ ដូច្នេះ​ពួក​គេ​ក៏​មិន​អាច​ទទួល​យក​នូវ​កម្រិត​សំឡេង​ស្តង់ដារ​ដែល​កំណត់​ដោយ​កាស​ទាំង​នោះ​ដែរ។

 

 

ពេល​នេះ​​មាន​ប្រភេទ​ឧបករណ៍​​ដំបូង​មួយ​​ឈ្មោះ​ថា Aumeo ដែល​ត្រូវ​បាន​រចនាឡើង​ដោយ​មាន​មុខងារ​កែតម្រូវ​​​រលក​សញ្ញា ​​និង​ប្រភេទសំឡេង​​​​ទៅ​តាម​​​កម្រឹត​​នៃ​ការ​ស្ដាប់​របស់​អ្នក​ប្រើ​ប្រាស់​​។ ​ដូច្នេះ​ពួក​គេ​អាច​​ទទួល​យក​នូវ​កម្រិត​សំឡេង​សមរម្យ​ ​ស្ដាប់​បាន​ពីរោះ ​និង​មិន​ប៉ះពាល់​ដល់​ត្រចៀក​ ឬ​ការ​ស្ដាប់​របស់​ពួក​គេ​នោះ​ទេ។

 

 

Aumeo ​អាច​ប្រើ​សម្រាប់​ដោត​ភ្ជាប់​ជាមួយ​ខ្សែ​​​កាស​ទៅ​នឹង​កុំព្យូទ័រ​ ឬ Smartphone ​ហើយ​ក៏​ភ្ជាប់​​ដោយ​ប្រើ​ប្រព័ន្ធ​ Bluetooth បាន​ផង​ដែរ។ បន្ថែម​ទៀត​នោះ​ឧបករណ៍​មួយ​នេះ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​កម្មវិធី​សម្រាប់​ iOS និង​  Android ដែល​អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​ការទាញ​យក​បាន​នៅ​លើ​ Play Store និង App Store។ រីឯ​តម្លៃ​របស់វា​គឺ​ចាប់​ពី ៩៩ ដុល្លារ​ឡើង​ទៅ​​មាន​នៅ​លើ indiegogo

 

 

 

អាន​បន្ត៖ ក្ដារចុច Bluetooth សម្រាប់ iPhone, iPad​ ​សាក​ថ្ម​ម្ដង​ប្រើ​បាន​​៣​​ខែ

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ techrada