នេះ​នែក! ​សៀវភៅ​ច្បាប់​​ខ្មែរ ៣០៥ ក្បាល​អាច​អាន​លើ​ទូរសព្ទម៉ា​ពេញ​ចិត្ត

  • 2015-06-11 17:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​សិក្សា​ច្បាប់​ ឬ ចង់​មាន​ចំណេះ​ដឹង​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​ក្នុង​ស្រុក​ខ្មែរ​ឥឡូវ​​អាច​មាន​ឱកាស​ទាញ​យក​ ឬ មើល​លើ​ទូរសព្ទ និង កុំព្យូទ័រ​បាន​រហូត​ដល់ ៣០៥ ក្បាល​ដែល​ក្នុង​នោះ​មាន​នីតិ​ច្បាប់​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ។

 

ដើម្បី​បាន​សៀវភៅ​ច្បាប់​អេឡិចត្រូនិក​ទាំង​នោះ​មក​អាន​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖

 

១. សម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ

 

ក​ .ដំបូង​ចុច​ត្រង់​នេះ … ដើម្បី​ទៅ​កាន់ប្រភព​ដើម​សៀវភៅ​ទាំង​នោះ

 

ខ .ចុច​លើ​ពាក្យ​ Add To Drive បន្ទាប់​មក​ ចុច​លើ​ពាក្យ Open in Drive រួច​ចុច Open to Drive

 

 

 

គ .ត្រង់​នេះ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​មាន​គណនី​ Google (email) មួយ​ដើម្បី​ចូល​ទៅ​កាន់​ Google Drive បាន

 

ឃ. មួយ​ទៀត​ប្រិយមិត្ត​អាច​ Download ជា File PDF បាន​ (មើលរូប)

 

 

២. សម្រាប់​​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ទាំង​ iOS និង Android

 

ក. ដំបូង​ត្រូវ​ទាញ​យក​ App មួយ​ឈ្មោះ​ថា Google Drive ពី App Store ឬ Play Store

 

ខ. បន្ទាប់​មក​ចុច​ត្រង់​នេះ​... ដើម្បី​ចូល​ទៅ​ប្រភព​ដើម​នៃ​សៀវភៅ​ច្បាប់​ទាំង​នោះ

 

 

គ. ត្រង់​នេះ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​មាន​គណនី​ Google (gmail)មួយ​សម្រាប់​ចូល​ទៅ​កាន់​ Google Drive បាន ,ចុច​ Sign In

 

 

ឃ.  ចុច​ពាក្យ​ថា Add បន្ទាប់​មក​ពាក្យ​ Open in Drive

 

ង. ត្រង់​នេះ​គឺ​រាល់​សៀវភៅ​ទាំង​អស់​នឹង​ទាញ​យក​ចូល​ទៅ​ក្នុង Google Drive ពេល​​ប្រិយមិត្ត​​ចង់​បើក​មើល​គឺ​គ្រាន់​តែ​​ចូល​​ទៅ​​កាន់ App Google Drive ជា​ការ​ស្រេច

 

 

បញ្ជាក់៖ ​ប្រិយមិត្ត​គ្រាន់​តែ​បំពេញ​ Gmail ដែល​ប្រិយមិត្ត​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ​ឲ្យ​ដូច​ទៅ​លើ​ទូរសព្ទ​គឺ​អាច​បើក​មើល​​នៅ​លើ​ Google Drive របស់ទូរសព្ទបាន​ហើយ។

 

អត្ថបទ៖ ដារ៉ាឆានី ប្រភព​នៃ​សៀវភៅ៖ Page ជំរុញ​ការ​ពិភាក្សា​អំពី ការអភិវឌ្ឍន៍

អត្ថបទពេញនិយម