ឮ​ថា Casillas ​ជិត​ចេញ​ពី Real Madrid ​ហើយ

  • 2015-06-11 20:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី Iker Casillas ​អាច​នឹង​ចាកចេញ​ពី​ក្រុម Real Madrid ​ក្នុង​រដូវ​​ដោះដូរ​កីឡាករ​នេះ ដើម្បី​ទុក​កន្លែង​ឱ្យ David de Gea ​ចូល​មក​លេង​នៅ​រដូវ​កាល​ក្រោយ។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ TVE ​បាន​ចុះ​ផ្សាយ។

 

 

TVE ​បាន​សរសេរ​ថា​កីឡាករ Casillas ​នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី Santiago Bernabeu ​នៅ​រដូវ​ក្ដៅ​នេះ​បន្ទាប់​ពី​បាន​និយាយ​គ្នា​ជាមួយ​អ្នក​ចាត់​ការ​ថ្មី Rafa Benitez ដើម្បី​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ De Gea ​ចូល​មក​លេង​ដៃ​ទី​មួយ​នៅ​ Real Madrid។ ​ប្រភព​មួយ​នេះ​ក៏​បញ្ជាក់​ទៀត​ថា ក្រុម​អធិរាជ​ស​នឹង​ចុះ​កុងត្រា​ជាមួយ​អ្នក​ចាំ​ទី​ក្រុម Manchester United ​រូប​នេះ​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

 

ទាក់ទិន​និង​រឿង​ខាង​លើ​នេះ អតីត​អ្នក​ចាំ​ទី​ក្រុម Atletico Madrid ​ខាង​លើ​ក៏​ធ្លាប់​បាន​និយាយ​ថា​រូប​គេ​ពិត​ជា​ចង់​ផ្លាស់​ទៅ​អេស្ប៉ាញ​មែន ប្រសិន​បើ​ពិត​ជា​មាន​ឱកាស​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​មែន​នោះ។ ចំណែក​ឯ​អ្នក​ចាំ​ទី​ចាស់​វស្សា​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ La Liga ​៣២​សម័យ​វិញ​ក៏​ធ្លាប់​បញ្ចេញ​អារម្មណ៍​ដែរ​ថា​រូប​គេ​ចង់​ឱ្យ​ De Gea ​មក​លេង​នៅ​ Real ​មែន ព្រោះ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ពិត​ជា​មាន​សមត្ថភាព​ណាស់។

 

 

 

De Gea បាន​ផ្លាស់​ពី​ក្រុម Atletico Madrid ​ទៅ​ Manchester United ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​១៧,៨​លាន​ផោន។ ​ក្នុង​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ អ្នក​ចាំ​ទី​កម្ពស់​ ១,៩១ម៉ែត្រ​ បាន​ជួយ​ក្រុម​បិសាច​ក្រហម​ច្រើន​មែន​ទែន ពោល​គឺ​អាច​ជួយ​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​មួយ​​នេះ​បាន​ទៅ​លេង​ពាន​រង្វាន់ UEFA Champions League ​វិញ​ទៀត​ផង​នៅ​រដូវ​កាល​ក្រោយ​នេះ៕

 

ចុចអានDudek៖ “Casillas ធ្លាក់​ទម្រង់​លេង​ តាំង​ពី​ក្លាយ​ជា​ឪពុក​គេ”

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖​101greatgoals

អត្ថបទថ្មី