តារា​សម្ដែង វ៉ាន ដាលីស ងាក​មក​បើក​ហាង

  • 2015-06-12 16:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ស្អាត វ៉ាន់ ដាលីស បាន​ដក​ឃ្លា​ពី​វិស័យ​សិល្បៈ​បន្តិច ហើយ​ងាក​មក​ចាប់​អាជីព​បើក​ហាង​លក់​អាហារ​វិញ​ម្ដង ដោយ​ទើប​ដំណើរ​ការ​បាន​១​ខែ និង​មាន​អ្នក​រួម​អាជីព​តិចតួច​ប៉ុណ្ណោះ​បាន​ដឹង។

 

 

អតីត​ជយលាភី​ចំណាត់​ថ្នាក់​លេខ​៣​កម្មវិធី​ប្រលង​របស់ BKA ឆ្នាំ២០១៣ រូប​នេះ​បញ្ជាក់​ថា ហាង​របស់​នាង​មាន​យីហោ " D House” ​ហើយ​អាហារ​​ភាគ​ច្រើន​តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​យុវវ័យ។ ទោះ​បី​ជា​យ៉ាង​ណា មុខ​របរ​របស់​នាង​នៅ​មិន​ទាន់​ដំណើរ​ការ​ល្អ​នៅ​ឡើយ ព្រោះ​ទើប​ចាប់​ផ្ដើម​ថ្មីថ្មោង ខណៈ​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត។ តារា​សម្ដែង​រូប​នេះ​បន្ត​ថា ​ បាន​សម្រេច​ចិត្ត​ដក​ឃ្លា​ពី​សិល្បៈ​បណ្ដោះ​អាសន្ន ដើម្បី​យក​ពេល​ទៅ​ពង្រឹង​អាជីវកម្មថ្មី កំពុង​ដំណើរ​ការ​ជំហាន​គីង្គក់​នៅ​ឡើយ។

 

នាង​និយាយ​ថា៖"សូម្បី​អ្នក​រួម​អាជីព​សិល្បៈ​ភាគ​ច្រើន ក៏​មិន​បាន​ប្រាប់​ផង​ហ្នឹង ដូច្នេះ​មាន​អ្នក​មក​មួយៗ​ទេ មិន​ទាន់​ដូច​គេ​ទេ"។ តារា​រូប​នេះ​បន្ត​ថា នាង​បាន​យក​ពេល​វេលា​ភាគ​ច្រើន​មើល​ការ​ខុស​ត្រូវ​ចំពោះ​មុខ​របរ​ថ្មី ថែម​ទាំង​បដិសេធ​ចំពោះ​ការ​សម្ដែង ​MV ខារ៉ាអូខេ​របស់​ផលិតកម្ម​មួយ​ចំនួន រួម​ទាំង​ការ​ដើរ​ម៉ូដ។ នាង​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​បាន ដោយ​ផ្ដោត​លើ​បុគ្គលិក​មាន​សេវាកម្ម​ល្អ និង​បង្កើន​រសជាតិ​ម្ហូប​នៅ​ក្នុង​ហាង។

 

ទោះ​បី​ជា​យ៉ាង​ណា ស្រី​ស្អាត​វ័យ​២១​ឆ្នាំ​រូប​នេះ មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ការ​ត្រឡប់​ទៅ​កាន់​សិល្បៈ​នោះ​ទេ ក្នុង​ហេតុផល​ស្រលាញ់​ការ​រក​ស៊ី​ជាង​អាជីព​សិល្បៈ។ ម្យ៉ាង​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ក៏​នៅ​មិន​ទាន់​បាន​សាង​កេរ្ត៍​ឈ្មោះ​លេច​ធ្លោ​នោះ​ដែរ។ នាង​បញ្ជាក់​៖" បើ​និយាយ​ទៅ មក​ពីខ្ញុំចង់​រក​ស៊ី អីចឹងហើយ​ចំពោះ​​រឿង​សិល្បៈ​វិញ ខ្ញុំ​ដូច​ជា​មិន​ច្បាស់​ដែរឥឡូវ​ហ្នឹង!​"។

 

អាន​អត្ថបទ៖ ដួង ស្រី​ពេជ្រ ថ្វីត្បិត​មាន​ការ​រិះគន់​មែន តែ​ការងារ​រឹតតែ​សម្បូរ​ធ្វើ

អាន​អត្ថបទ៖ ជួប​បញ្ហា​​ជា​ច្រើន សុវណ្ណា ហ្គិច ប្រកាស​ឈប់​ពី​សិល្បៈ​ហើយ!

 

អត្ថបទ៖ សំ ជំនាញ