តារា​ស្រី ៥ ដួង​ទាំង​ស្អាត​ទាំង​ចិត្ត​ល្អ នាំ​គ្នា​បរិច្ចាគ​ថវិកា​ជួយ​លោក​យាយ​វ័យ ១១៦ ឆ្នាំ​នៅ​ខេត្ត​កំពង់​ស្ពឺ

  • 2015-06-13 13:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​មូលនិធិ សាវីន ហ្វីលីប តារា​ស្រី​ស្រស់​ស្អាត ៥ ដួង បាន​រួម​គ្នា​បរិច្ចាគ​ជា​ថវិកា ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ ប៉ែន រី ដែល​មាន​វ័យ ១១៦ ឆ្នាំ។ លោក​យាយ​រស់​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ។ ម្ចាស់​គម្រោង​បញ្ជាក់​ថា ចំពោះ​ថវិកា​បាន​ជា​វិភាគ​ទាន​សប្បុរសជន នឹង​យក​ទិញ​គ្រឿង​ឧបភោគបរិភោគ និង​សង់​បន្ទប់​ទឹក​សម្រាប់​លោក​យាយ​វ័យ​ជរា​ខាង​លើ ក្នុង​នោះ​លោក​ក៏​បាន​បរិច្ចាគ​លុយ​ផ្ទាល់​ប្រមាណ​២០០​ដុល្លារ​ផង​ដែរ។ ជំនួយ​ទាំង​អស់​ទៅ​ដល់​ផ្ទះ​របស់​លោក​យាយ ប៉ែន រី នៅ​សប្ដាហ៍​ក្រោយ​នេះ៕ ខាង​ក្រោម​នេះ​ជា​តារា​ស្រី ដែល​មាន​ចិត្ត​ធម៌​ជួយ​ដល់​លោក​យាយ ដែល​មាន​វ័យ​ចំណាស់​ខាង​លើ៖ ​ ១. តារា​ម៉ូដែល សូរ្យ អេណា បរិច្ចាគ ២០០ ដុល្លារ

 

 

២. តារា​សម្ដែង វណ្ណ សុជាតា បរិច្ចាគ ១២០ ដុល្លារ

 

 

៣. តារា​ចម្រៀង គង់ ចាន់រដ្ឋា បរិច្ចាគ ១០០ ដុល្លារ

 

 

៤. តារា​ចម្រៀង អូន មាន បរិច្ចាគ ៧៥ ដុល្លារ

 

 

៥​. តារា​សម្តែង ឌី សូនិតា បរិច្ចាគ ៣០ ដុល្លារ

 

អត្ថបទថ្មី